Connect with us

កីឡា

អង់គ្លេស​បដិសេធ​ប្រកួតជាមួយក្រុម​យុវជន​រុស្សី ទោះ​​ UEFA អនុញ្ញាត

បានផុស

នៅ

អង់គ្លេស នឹងមិន​ប្រកួត​​ជា​មួយ​ក្រុមបាល់ទាត់យុវជន​ជម្រើសជាតិរុស្សី​ទេ បើទោះបីជាមានការសម្រេចចិត្តថ្មីៗពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ក្នុងការបញ្ជូលក្រុមអាយុក្រោម១៧ឆ្នាំ​រុស្ស៊ី​ចូល​ប្រកួតកម្រិត​តំបន់​អឺរ៉ុបវិញ​​​ក្នុង​រដូវកាលនេះ។

ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពី UEFA បានហាមឃាត់ក្រុមរបស់រុស្ស៊ីទាំងអស់ពីការប្រកួតកម្រិត​អឺរ៉ុបដោយសារ​ការលុកលុយ​លើ​ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការ​ប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប បានសម្រេច​ការ​ដាក់​បញ្ចូលផ្នែកខ្លះនៃក្រុមជម្រើស​ជាតិ​រុស្ស៊ី ជាចម្បងនៅកម្រិតយុវជនជាមុន ​រួមមានក្រុមបុរស​ និងក្រុមនារី អាយុក្រោម ១៧ឆ្នាំ។

ការសម្រេចចិត្តនេះបានជំរុញឱ្យមានការសន្ទនាអំពីសក្តានុពលនៃការបញ្ចូលក្រុម U17 រុស្ស៊ីឱ្យចូលទៅក្នុងការប្រកួតនៅតំបន់អឺរ៉ុប បើទោះបីជាកម្មវិធី​ប្រកួត​ត្រូវបានចាប់ឆ្នោតបែងចែកពូលរួចរាល់​ហើយ។

ទោះបីជាមានការវិវឌ្ឍ​ចុងក្រោយ​បែប​នេះ​ សមាគមបាល់ទាត់អង់គ្លេសនៅតែមិនផ្លាស់ប្តូរ​ជំហររបស់ខ្លួន ដោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា គ្មានក្រុមណាមួយរបស់ខ្លួន ទាំង​​យុវជន ឬក្រុម​ធំ​ប្រកួតជាមួយក្រុមតំណាងជាតិរុស្ស៊ីឡើយ។

ក្នុងសេចក្តីថ្លែងការណ៍​មួយ សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស​បានរិះគន់ការសម្រេចចិត្តក្នុងការទទួលយកជម្រើស​ជាតិ​រុស្ស៊ី​​ឡើង​វិញ។ «យើងមិនគាំទ្រជំហរនៃការបញ្ជូល​រុស្ស៊ីទៅការប្រកួតកម្រិតយុវជនរបស់ UEFA ហើយជំហររបស់យើងនៅតែថា ក្រុមអង់គ្លេសនឹងមិនប្រកួតជាមួយរុស្ស៊ី​ឡើយ»។

ការសម្រេចចិត្តរបស់ UEFA ធ្វើឡើងស្របពេលការប្រកួត Women’s Nations League នៅប្រទេសអាមេនី គឺជាការប្រកួតនៅអឺរ៉ុបដំបូងដែលដឹកនាំដោយអាជ្ញាកណ្ដាលរុស្ស៊ី ចាប់តាំងពីសង្គ្រាម​ជា​មួយ​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង។

បញ្ហាប្រឈមក្នុងការធ្វើដំណើរសម្រាប់ពលរដ្ឋរុស្ស៊ី រួមទាំងបញ្ហាទិដ្ឋាការ និងជើងហោះហើរមានកំណត់ បានរួមចំណែកដល់ការស្ទាក់ស្ទើររបស់ UEFA ក្នុងការតែងតាំងអាជ្ញាកណ្តាលមកពីប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ពិភពលោក បង្វែរចក្ខុ ទៅតាមដានស្ថានការណ៍ អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលប្រៀបដូច គ្រាប់បែករៀបនឹងផ្ទុះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម១៣ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

Sokha Hotels

ព័ត៌មានពេញនិយម