Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចាប់ឃុំខ្លួនសកម្មជនអាកាសធាតុ ពីបទគេចពន្ធ

បានផុស

នៅ

នៅថ្ងៃទី២៨ ខែកញ្ញានេះ ប្រភពព័ត៌មានពី The Guardian បានឱ្យដឹងថា វៀតណាម​បានចាប់​ឃុំខ្លួន​សកម្មជន​អាកាសធាតុ​ឈានមុខ​ម្នាក់ ពីបទ​គេចពន្ធ និងកាត់ទោសជាប់ឃុំរយៈពេល ៣ឆ្នាំ។ លោកស្រី Hoang Thi Minh Hong វ័យ ៥០ឆ្នាំរូបនេះគឺជាអ្នកធ្វើយុទ្ធនាការបរិស្ថានទី ៥ ដែលត្រូវបានជាប់ពន្ធនាគារពីបទគេចពន្ធក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសវៀតណាមបង្កើនការបង្ក្រាបលើសកម្មជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មជនបរិស្ថានឈានមុខគេរបស់វៀតណាមម្នាក់ត្រូវបានចាប់ដាក់គុកពីបទគេចពន្ធ ដែលគាត់ជាអ្នកការពារបរិស្ថានចុងក្រោយបង្អស់ ដែលត្រូវបានរារាំងដោយរដ្ឋាភិបាលកុម្មុយនិស្តរបស់ប្រទេស។

មេធាវីតំណាងចុងចោទ គឺលោកស្រី Nguyen Van Tu បាននិយាយថា តុលាការទីក្រុងហូជីមិញ បានកាត់ទោសលោកស្រី Hoang Thi Minh Hong ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទគេចពន្ធចំនួន ២៧៥,០០០ដុល្លារអាមេរិក ពាក់ព័ន្ធនឹងក្រុមយុទ្ធនាការបរិស្ថានរបស់នាង។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា លោកស្រី Hong បានសារភាពពីការចោទប្រកាន់នេះ ហើយក្រុមគ្រួសាររបស់លោកស្រីបានបង់ប្រាក់ឱ្យរដ្ឋចំនួន ៣.៥ពាន់លានដុង (១៤៥,០០០ដុល្លារអាមេរិក) ជាថ្នូរនឹងការបន្ធូរបន្ថយទោស។

លោកស្រី Hoang Thi Minh Hong ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិសម្រាប់ការងារសង្គមជាច្រើនរបស់លោកស្រីដោយនាងធ្លាប់ចូលរួមកម្មវិធី Obama Foundation Scholars នៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ២០១៨ ហើយលោកស្រីត្រូវបានទស្សនាវដ្តី Forbes ចុះបញ្ជីក្នុងចំណោមស្ត្រីវៀតណាមដែលមានឥទ្ធិពលបំផុតទាំង ៥០នាក់ ​កាលពីឆ្នាំ២០១៩ ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ​ The Guardian

ចុចអាន៖ កុមារីវ័យ ១១ឆ្នាំ បង្កការភ្ញាក់ផ្អើលដល់ពិភពលោក ក្រោយបង្កើតប្រវត្តិសាស្ត្រនៅ Asian Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម