ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​នៅ​ក្រសួង ការបរទេស​រៀប​ចំ​ពិធី​សូត្រមន្ដ​ចម្រើន​សិរី​សួស្តី និង​សុំ​សេចក្ដីសុខ​ក្នុង​ឆ្នាំ​ថ្មី

ភ្នំពេញ ​៖ ដើម្បី​ទទួល​អំណរ​សារ​ទរ​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ គ​.​ស ២០១៧ ដែល​នឹង ឈានចូល​មកដល់​នៅ​ថ្ងៃ​៣​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃ​សុក្រ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ ខាងមុខនេះ នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ កាលពី​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ ២០១៧ លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ រួមជាមួយ​លោក លោ​ស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ដ្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ បានរៀបចំ​ពិធី​សូត្រ​បន្ត សុំ​សេរី​សួរ​ស្ដី សេចក្ដី​សុខ​ចំរើន និង​ទទួល​ពរជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី។

ពិធី​សូត្រមន្ត​ប្រោះព្រំ​លើករាសី​នេះ​ដែរ ក្រៅពី​សុំ​ពរជ័យ សិរី​សួរ​ស្តី ជ័យ​មង្គល​វិបុល​សុខ​ពី​ទេវតា​ឆ្នាំ​ថ្មី ឲ្យ​កើតមាន​ដល់​គ្រប់​ក្រុម​គ្រួសារ​មន្ដ្រី​រាជការ នាឱកាស​នោះ​ដែរ ក៏​ជា​ការ​ជួបជុំគ្នា​មួយ ដើម្បី​អបអរសាទរ​ជោគជ័យ​នៃ​ការងារ​ធំៗ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ដែល​បានសម្រេច​កិច្ចការ​សម្រាប់​ជាតិ​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក​ផង​ដែរ ហើយក៏​ជា​ការ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក្នុង​ការរៀបចំ​ពិធីបុណ្យ​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែល​បាន​នឹង​កំពុង​ត្រៀម​ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​ឃុំគ្រង​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខ។

ចំពោះ​លទ្ធផល និង​ជោគជ័យ ដែល​សម្រេច​បាន​ពី​ឆ្នាំ​ចាស់​កន្លងទៅ គឺ​ប្រសូត្រ​ចេញ​មកពី​ការ​ខិតខំ​ប្រឹងប្រែង​រួម​ទាំងអស់​គ្នា គួបផ្សំ នឹង​ជំហរ​លះបង់​ស្មោះត្រង់ ពិសេស​ប្រកាន់ខ្ជាប់​នូវ​ការ គោរព​វិន័យ ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​បាន​ល្អ ហើយ​ដើម្បី​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី​នេះដែរ ក្រសួង​ក៏បាន​រៀបចំ​ការសម្ដែង​ការ​របាំ​ជូនពរ និង​ការសម្ដែង​របាំ​ត្រុដ ដើម្បី​បណ្ដេញ​នូវ​ឧបទ្រពចង្រៃ​ទាំងឡាយ​នៅ​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​អស់ ហើយ​ទទួលយក​មកវិញ​នៅ​សេរី​សួរ​ស្ដី​សម្រាប់​ឆ្នាំ​ថ្មី​ផង​ដែរ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114