Connect with us

ព័ត៌មានជាតិ

មេអគ្គនាយកដ្ឋានរដ្ឋបាល  នៃក្រសួងមហាផ្ទៃ បញ្ជាឱ្យចាត់វិធានការចំពោះមន្ត្រីដែលខ្ជិលធ្វើការ

បានផុស

នៅ

លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នារសៀលថ្ងៃទី២៩ខែកញ្ញានេះ បានណែនាំឱ្យនាយកដ្ឋានមុខងារ  និងធនធាន នៃក្រសួងមហាផ្ទៃ ពង្រឹងការងារគ្រប់គ្រងវត្តមានមន្ត្រី គ្រប់គ្រងបុគ្គលិកទាំងអស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ និងឱ្យមានវិធានការចំពោះមន្ត្រីអសកម្ម ដែលមានការឆកល្វែងក្នុងការមកបំពេញការងារ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់នាយកដ្ឋាន និងសម្រេចបានជោគជ័យការងារធំធេងបន្តបន្ទាប់ទៀតជូនជាតិ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួស ប្រាថ្នា ក៏បានលើកទឹកចិត្ត និងជម្រុញដល់ រួមទាំងមន្ត្រីក្រោមឱវាទនាយកដ្ឋានមុខងារ និងធនធាន ឱ្យបន្តអនុវត្តការងារឱ្យបានខ្ជាប់ខ្ជួន តាមផែនការដែលបានគ្រោងទុក និងត្រូវខិតខំរួមគ្នា ដើម្បីធានានិរន្តរភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ត្រូវអនុវត្តតាមភារកិច្ចទទួលខុសត្រូវលើការងាររៀងៗខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត ត្រូវសហការជាមួយ នាយកដ្ឋានរដ្ឋបាលសរុប ក្នុងការបន្តរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ សម្រាប់ធ្វើជាត្រីវិស័យក្នុងការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ ប្រចាំឆមាស ត្រីមាស និងខែស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។

ជាចុងក្រោយ លោក សួស ប្រាថ្នា បានកោតសរសើរ និងវាយតម្លៃចំពោះស្មារតីទទួលខុសត្រូវ ក្នុងពេលបំពេញការងារ ដែលធ្វើឱ្យនាយកដ្ឋានមុខងារ និងធនធានសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​កម្ពុជា សហការ​ជាមួយ​នគរបាល​កូរ៉េ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ គ្រោងធ្វើនៅថ្ងៃទី ០១ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

ភ្លេចខ្លួនមួយភ្លែតសោះ កូនប្រុសពៅរបស់តារាប្រស Ken​ ពេញកំលោះស្ដូក

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧,៥%

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យការងារ អំពាវនាវពលករ ត្រូវជ្រើសរើសក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ ចៀសវាងចាញ់បោកមេខ្យល់

Sokha Hotels

ព័ត៌មានពេញនិយម