Connect with us

ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ចុះបង្ក្រាប​បទល្មើសនេសាទ២ករណីក្នុងស្រុកសង្កែ

បានផុស

នៅ

កម្លាំងចម្រុះមកពីមន្ទីរ ស្ថាប័ន ផ្សេងគ្នាក្នុងខេត្តបាត់ដំបង បានចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងដែនបឹងទន្លេសាប​ក្នុងមូលដ្ឋានស្រុកសង្កែ ដែលគេដឹងថា ជាស្រុកនៃគោលដៅមួយសម្បូរទៅដោយបទល្មើសនេសាទ ក្នុងចំណោមស្រុក​ជាប់បឹងទន្លេសាប២ផ្សេងទៀត នៃខេត្តបាត់ដំបង។ ដែលមានបទល្មើសនេសាទមិនចាញ់គ្នាប៉ុន្មាននោះ គឺស្រុកឯកភ្នំ និងស្រុកម៉ោងឫស្សី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រចំណុចខ្មៅមុខ និងខាងលិចខ្មៅមុខ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្រុមជនទុច្ចរឹត បានប្រើឧបករណ៍នេសាទខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបន្តថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាឲ្យមន្ត្រីក្នុងមូលដ្ឋានស្រុកចុះអនុវត្តតែម្តង ដោយមានការសហការ ជាមួយសមត្ថកិច្ចក្នុងមូលដ្ឋានផង ។

ជាលទ្ធផលនៃការបង្ក្រាប ក្នុងនោះបានកាប់បំផ្លាញចោលសាច់អួនប្រវែង ១៦០០ម៉ែត្រ បង្គោលចំនួន ៦០០ដើម ឡុកចំនួន ០៥គ្រឿង ត្រីចម្រុះចំនួន៨០គីឡូក្រាម ត្រូវបានលែងឲ្យមានសេរីភាពវិញផងដែរ ។

លោកបញ្ជាក់ថា នៅមានបទល្មើសដ៏ធំមួយទៀតដែលមានប្រវែងរាប់សិបគីឡូម៉ែត្រ នៅក្នុងស្រុកដដែល លើគោលដៅផ្សេងពីគ្នា ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ ហើយលោកបានលើកថ្ងៃបង្ក្រាប ដោយមន្ត្រីថ្នាក់ក្រោមប្រចាំនៅ​ស្រុកប្រាប់លោកថា លោកមេឃុំជាប់រវល់ ទើបសុំពន្យារយះពេលបែបនេះ តែប្រជាពលរដ្ឋដែលបានរាយការណ៍តបថា មិនគួរអូសបន្លាយពេលឲ្យបទល្មើសបែបនេះទេ ពេលដែលពួកគាត់រាយការណ៍ហើយនោះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម