Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​ដែនដី​ថ្មី​ ប្រកាស​​រៀបចំ​​ច្បាប់​ថ្មី​ពីរ​​មិន​​ធ្លាប់មាន​ រួម​ទាំងដាក់អាទិភាព​ឲ្យ​​បញ្ចូល​រចនាបថខ្មែរ​​លើ​សំណង់​អគារ​ផ្សេងៗ

បានផុស

នៅ

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានដាក់ចេញនូវទិសដៅអទិភាព​គោលនយោបាយ ១៥ ចំណុច របស់ក្រសួងសម្រាប់​អាណត្តិទី៧ នៅក្នុងពិធី​ជួបសំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំមន្រ្តីរាជការ នៃ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នារសៀលថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រីបានអះអាង​ពីការ​បន្ត​មរតក​សមិទ្ធផល​នៃរដ្ឋបុរស​របស់​កម្ពុជា រួមទាំង​​ការ​ខិតខំ​អនុវត្តការងារ​សំខាន់ៗ​ឆ្លើយតប​ទៅនឹងអាទិភាព​នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ​​របស់រដ្ឋាភិបាល​​អាណត្តិទី៧។ ផ្អែកលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំ​ទី៤ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោលើទិសដៅ អាទិភាពគោលនយោបាយ ១៥​ ចំណុច រួមមាន៖

1- ការងាររៀបចំគោលនយោបាយ​ឱ្យកាន់តែមានភាពជាក់ស្តែងនិងអនុវត្តឆ្ពោះទៅរកលទ្ធផល

2- ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ​បំពេញបន្ថែមនិងធ្វើបច្ចុប្បន្នភាព​លិខិត​បទដ្ឋាន​គតិយុត្តឱ្យបានកាន់​តែ​ពេញលេញ​ស្របតាមបរិបទថ្មី និង​មានភាព​ជាក់ស្ដែង​និយម​មាន​សង្គតិភាព ពិសេស​ការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនរួមមាន៖ (១). ច្បាប់ភូមិបាលដោយ​ត្រូវរៀបចំឡើងវិញ​ទាំងស្រុង, (២). ច្បាប់ស្តីពីការរៀបចំដែនដី និង​នគរូបនីយកម្ម​ជាច្បាប់ថ្មីមិនធ្លាប់មាន, (៣). ច្បាប់ស្តីពីលំនៅឋាន​ជាច្បាប់ថ្មីមិនធ្លាប់មាន

3- ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើបដែលអនុញ្ញាតឱ្យប្រព័ន្ធ​ការងារប្រចាំថ្ងៃ​មានដំណើរការ​ដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព

4- ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រង​ទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត

5- ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿនដើម្បីជាមូលដ្ឋាន​ប្រភព​សេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

6- ការរៀបចំដែនដី ស្របតាមទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព ពិសេសស្របតាម​របៀងសេដ្ឋកិច្ច ដោយផ្អែកលើតំបន់អភិរក្ស តំបន់បេតិកភណ្ឌ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម លំនៅឋាន តំបន់ដី​សាធារណៈ​សម្រាប់ចម្រុងទុក ដីសម្រាប់សួន សាធារណៈ តំបន់បៃតងជាដើម។

៧. ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចុះផែនការអភិវឌ្ឍទីក្រុងទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ឱ្យបានចប់សព្វ​គ្រប់ស្រប​ទៅតាមទស្សនាទាន​ទីក្រុងស្អាត ទីក្រុងឆ្លាតនិងទីក្រុងគួរឱ្យចង់រស់នៅ

៨. ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរ​មកប្រើប្រាស់​ឱ្យបានច្រើន រចនាបថខ្មែរទំនើប “សហសម័យ” និងចលនាឱ្យកាន់តែផុសផុល​ក្នុងការលើក​តម្កើងរចនាបថ​ស្ថាបត្យកម្មខ្មែរព្រមទាំងង្រឹងគុណភាពនិងសុវត្ថិភាពសំណង់

៩. ការងារលំនៅឋាន ដោយរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ និងមានបរិស្ថាន​ល្អប្រកប​ដោយ​សុខដុម តាមរយៈ ការរៀបចំគម្រូផ្ទះសម្រាប់យកជាមូលដ្ឋាន ព្រមទាំងរៀបចំគម្រូបុរីជនបទ ការកែ​លម្អលំនៅឋាន ភូមិចាស់ និងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ

១០. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីសម្រេចគោលបំណងនៃការកសាង រដ្ឋបាល​សាធារណៈ​ទំនើប ការតម្រង់ទិសការងារឱ្យកាន់តែសមស្របតាមមុខងារសាធារណៈ ការបង្កើន​ប្រសិទ្ធការងារ ពិសេស ការពង្រឹងគុណភាពសេវា និងការបង្កើនប្រសិទ្ធភាព​ក្នុងការដោះស្រាយ​វិវាទដីធ្លី ឱ្យបានលឿនហើយដាច់ ស្រេចដើម្បីឈានដល់ចុះបញ្ជីបានលឿន។

១១. ការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដី​សង្គមកិច្ចប្រកប​ដោយ​ចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធ គាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រម​ទាំង​សេវាសង្គមកិច្ចនានាដែលអាចទ្រទ្រង់ការ​អភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និង​សេដ្ឋកិច្ចគ្រួសារ។

១២. ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន

១៣.កាអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀត​លើជំនាញបច្ចេកទេស ក៏​ដូចជា ការងារ ដឹកនាំ គ្រប់គ្រង សម្រាប់ចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹង​សមត្ថភាពស្ថាប័ន

១៤.ការលើកម្ពស់ការយល់ដឹងក្នុងវិស័យ​រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីលើក​កិត្យានុភាព កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិ និង​អន្តរជាតិកាន់តែ​មានជំនឿទុកចិត្ត លើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀត​ដល់សាធារណៈជន

១៥. កិច្ចការសន្តិសុខនយោបាយ និងកិច្ចការសន្តិសុខសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ច​សហប្រតិបត្តិការ គ្រប់ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ានដើម្បីរក្សាជំហរពហុភាគីនិយម និង​តុល្យភាពនយោបាយ ផ្ទៃក្នុង និងនយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយ​បញ្ហា​នានា​ដែល​អាចជះឥទ្ធិពលដល់ស្ថេរភាព នយោបាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម