Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្លាស់ប្ដូរបទពិសោធន៍ការងារ ជាមួយក្រសួងសន្តិសុខសាធារណៈ នៃប្រទេសឡាវ

បានផុស

នៅ

នាព្រឹកថ្ងៃអង្គារ៍ ទី០៣ ខែតុលា ឆ្នាំ២០២៣នេះ លោក  លោក សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានជួបប្រជុំផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានភស្តុភារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង យូអ៊ាន់ បានចាត់ទុកកិច្ចផ្លាស់ប្ដូរបទពិសោធន៍ លើកនេះ ក៏ជាឱកាសពិសេស ដើម្បីទទួលបានបទពិសោធន៍ល្អៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានសម្រាប់កែតម្រង់ជាមួយការងារជាក់ស្ដែង ធានាឲ្យការផ្គត់ផ្គង់ការងារ ភស្តុភារហិរញ្ញវត្ថុកាន់តែល្អប្រសើរ រួមចំណែកអនុវត្តផែនការកិច្ចសហប្រតិបត្តិការ របស់ក្រសួងទាំងពីរ ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន និងរីកចម្រើនជាយូរអង្វែងតទៅ ព្រមទាំងបន្តពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ។

ជាមួយគ្នានេះ លោក សេង យូអ៊ាន់ ក៏បានស្វាគមន៍ និងសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានគណៈប្រតិភូ អគ្គនាយកដ្ឋានភស្តុភារ ក្រសួងសន្តិសុខសាធារណៈ នៃប្រទេសឡាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើការងារជំនាញនាពេលនេះ។

(រូបថត  លោក សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ ©ក្រសួងមហាផ្ទៃ )

ជាក់ស្ដែង នេះជាលើកទីពីរហើយ ដែលអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៃកម្ពុជា បានសហការទទួលមិត្តឡាវ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នា ដោយកាលពីលើកទីមួយគឺបានរៀបចំឡើងក្នុងឆ្នាំ២០១៩៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម