Connect with us

ព័ត៌មានជាតិ

បេក្ខជនជាង ៤០០ នាក់ អវត្តមានប្រឡងឌីប្លូមនៅមណ្ឌលភ្នំពេញ

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី ១ នៃការប្រឡងឌីប្លូមឆ្នាំនេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនអវត្តមានជាង ៤០០ នាក់ ភាគច្រើនជាបេក្ខជនបំពេញវិជ្ជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី ៣ តុលានេះថា ឆ្នាំនេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៩០២៨ នាក់ស្រី ៩៧២៩ នាក់មាន៦៤​មណ្ឌលចែកជា ៧៩៣ បន្ទប់ក្នុងនោះបេក្ខជនមកប្រឡងមានចំនួន១៨៥៨៩នាក់ស្រី៩៦៥០ និងបេក្ខជនអវត្តមានចំនួន៤៣៩នាក់ស្រី៧៩នាក់ស្មើនឹង២,៣០%និងស្រី០,៨១%។

ក្រសួងអប់រំបើកការប្រឡងឌីប្លូមនៅព្រឹកនេះជាមួយបេក្ខជនប្រឡងជិត ១៨ ម៉ឺននាក់ក្រសួងអប់រំយុវជន និងកីឡាចាប់ផ្តើមបើកការប្រឡងមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅថ្ងៃព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣នេះដោយមានបេក្ខជនដាក់ពាក្យ​ប្រឡងសរុបចំនួន ១៧៨១៣៤នាក់ ស្រី៩៤៨០៥នាក់មានមណ្ឌលប្រឡងចំនួន១៧៤៣មណ្ឌលចែកជា៨០៩០​បន្ទប់។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹង ថាក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន​១៧៨១៣៤នាក់ក្នុងនោះមានបេក្ខជនស្វៃរិនមានចំនួន១០នាក់ស្រី៦នាក់បេក្ខជនបំពេញវិជ្ជាមានចំនួន៧២៨នាក់ស្រី១៧៥នាក់ បេក្ខជនគថ្លង់ចំនួន២៧នាក់ស្រី៨នាក់និងបេក្ខជនពិការភ្នែកចំនួន២២នាក់ស្រី១០នាក់។

លោកបានបន្តថា ចំនួនដាក់ពាក្យប្រឡងឆ្នាំនេះបើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថាមានការកើនឡើងក្នុងនោះឆ្នាំ២០២២មានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ចែកចេញជា ៧ ៨១៦បន្ទប់។

លោកបានបន្តទៀតថា ក្នុងចំណោមបេក្ខជនចំនួន ១៧៤ ៧២៦ នាក់បេក្ខជនមកប្រឡងមានចំនួន ១៦២ ១៦៦ នាក់ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ១៥៣ ៦៤៩ នាក់ ស្មើនឹង៩៤.៧៥៥។

លោក កាន់ពុទ្ធីបានបន្ថែមថាសម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះក៏មិនខុសពីការប្រឡងមុនៗដែរដោយក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំ ណាច និងការទទួលខុសត្រូវទាំង ស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗដែលមានអនុវិទ្យាល័យនិងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯងពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសាដំណើរការសំណេរកំណែស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ខែតុលា និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី០៩តុលាឆ្នាំ២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម