ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណើរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ក្រុម Leicester នៅ Champions League ដល់ទី​បញ្ចប់ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Atletico Madrid

​ក្រុម Leicester បានត្រឹមតែ​ខកចិត្ត​ប៉ុណ្ណោះ ពេលដែល​ពួកគេ​មិនអាច​ឆ្លង​ផុតពី​ការ​ហាលអាវ​ ក្រោម​ថ្វី​ជើង​ក្រុម​កីឡាករ Atletico Madrid នៅ​ការប្រកួត Champions League​។ ក្រុម​ជើងឯក​បាល់ទាត់​អង់គ្លេស Premier League និង​ជា​ក្រុម​តំណាង​គេ​ចុងក្រោយ​របស់​អង់គ្លេស​ នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​ចុងក្រោយ Champions League ដំណើរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ពួកគេ​ដល់ទី​បញ្ចប់​ ជាមួយនឹង​លទ្ធផល​ស្មើ​១-១​កាលពី​យប់​ថ្ងៃ​អង្គារ​។

​ក្រុម Leicester មិន​បានធ្វើ​អ្វីដែល​ពួកគេ​គ្រោងទុក​នោះឡើយ បើទោះបីជា​ពួកគេ​ដណ្តើមបាន​ជើងឯក Premier League​ ជា​លើកដំបូង​របស់ខ្លួន កាលពី​ខែឧសភា ​ឆ្នាំ​កន្លងទៅ​យ៉ាងណាក្តី ជាមួយនឹង​១០​ពិន្ទុ​នាំមុខ​គូប្រកួត​របស់ខ្លួន​។

​នៅក្នុង​តង់​ទី​១​ បានធ្វើ​ឲ្យ​កីឡាករ Saul Niguez រក​ចន្លោះរកបាន​គ្រាប់​បាល់​បានសម្រេច​ ពី​ការ​តែ​តបាល់​បញ្ចូល​ទី ប៉ុន្តែ​ត្រូវបាន​កីឡាករ Jamie Vardy តាម​បាន​គ្រាប់​បាល់​ស្មើ​វិញ​សម្រាប់​ក្រុម​ភ្ញៀវ Leicester ក្រោយ​លេង​បាន​១​ម៉ោង​។

​ទោះបីជា​យ៉ាងណាក៏ដោយ ការប្រកួត​ក្នុង​ទឹកដី King Power ហាក់ដូចជា​មិន​ប្រកប​សម្រាប់​ក្រុម Leicester ស្របពេលដែល​ក្រុម​របស់លោក Diego Simeone លេង​ការពារ​បាន​យ៉ាងរឹងមាំ ហើយ​លទ្ធផល​ស្មើ​នេះដែរ បានធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ហាលអាវ​របស់ខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League ជាមួយនឹង​លទ្ធផល​ចាញ់​ទាំងពីរ​ជើង​១-២​។

​ប្រធាន​ក្រុម Wes Morgan ដែល​ទើប​វិលត្រឡប់​មកវិញ​ ក្រោយ​អវត្តមាន​អស់​រយៈពេល​១​ខែ​នោះ បាន​និយាយថា​ យើង​មាន​មោទនភាព​ចំពោះ​អ្វីដែល​យើង​បាន​ប្រឹងប្រែង​នៅ​ការប្រកួត​នេះ បើទោះជា​មិន​ឈ្នះ​គេ​យ៉ាងណាក្តី​។ នៅក្នុង​តង់​ទី​២ យើង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​អាចមាន​ឱកាស​រក​គ្រាប់​បាល់ បើទោះជា​មានការ​រារាំង​ពី​ខ្សែការពារ​របស់​ក្រុម​ម្ចាស់ផ្ទះ​យ៉ាងណាក្តី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114