Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ អ្នកដឹកនាំជាច្រើន សុទ្ធតែឆ្លងកាត់ការប្រឡងប្រជែង និងទទួលបាន​ការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល បាន​លើក​ឡើង​ថា អ្នកដឹកនាំ​ជាច្រើន សុទ្ធតែ​ត្រូវ​បាន​ឆ្លងកាត់​ការ​ប្រឡងប្រជែង និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល។

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស​ដែល ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ អញ្ជើញ​ជា​អធិបតី​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខ​សាលា​បណ្ដុះបណ្ដាល​ស្ដីពី «ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ជំនាន់ទី ៥» នៅ​សហ​សាល​សាលា​ភូមិន្ទ​រដ្ឋបាល នា​ថ្ងៃ​ទី ០៤ ខែ​តុលា ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា «ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​សាលា​ភូមិន្ទ​រដ្ឋបាល បាន​វិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​បេសកកម្ម​បណ្ដុះបណ្ដាល​អនាគត​អ្នកដឹកនាំ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ឲ្យ​ទទួល​បាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ បន្ថែម​ទៀត ស្រប​ទៅ​តាម​ការ​វិវត្ត​ឥត​ឈប់ឈរ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​សង្គម។ អ្នកដឹកនាំ​ជាច្រើន សុទ្ធតែ​ត្រូវ​បាន​ឆ្លងកាត់​ការ​ប្រឡងប្រជែង និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នៅ​ទីនេះ»។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ត​ថា ថ្ងៃនេះ សាលា​ភូមិន្ទ​រដ្ឋបាល បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មួយ​ក្នុង​ចំណោម​វគ្គ​ជាច្រើន​ផ្សេងទៀត ដើម្បី​បណ្ដុះបណ្ដាល​មន្ត្រីរាជការ​ជាន់ខ្ពស់ និង​អនាគត​អ្នកដឹកនាំ​ស្រប​តាម​គោលនយោបាយ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ជាពិសេស​អាទិភាព​គន្លឹះ​ទី ១ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ គឺ មនុស្ស។ ជាក់ស្ដែង អាទិភាព​ទី ២ ដែល​មាន​ចែង​ក្នុង​មុំ​ទី ១ របស់​យុទ្ធសាស្ត្រ​បញ្ចកោណ គឺ​ការ​ពង្រឹង​សមត្ថភាព នៃ​ភាព​ជា​អ្នកដឹកនាំ ការ​បណ្ដុះបណ្ដាល​ភាព​ជា​អ្នកដឹកនាំ ការ​វាយតម្លៃ និង​ការ​ទទួល​ស្គាល់​អ្នកដឹកនាំ​គំរូ និង​ការ​រៀបចំ​បណ្ដាញ​អ្នកដឹកនាំ​ក្នុង​រដ្ឋបាល​សាធារណៈ។ បន្ថែម​ពី​លើ​នេះ នៅ​ក្នុង​មុំ​ទី ២ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដដែល បាន​ចែង​ពាក់ព័ន្ធ​ជាមួយ​ការ​លើក​កម្ពស់​សមត្ថភាព​ធនធាន​មនុស្ស ប្រកប​ដោយ​សមត្ថភាព​ជំនាញ ឆន្ទៈ ម្ចាស់ការ និង​ក្រមសីលធម៌ ស្រប​តាម​តួនាទី និង​ការ​ទទួលខុសត្រូវ។

ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់​ធ្ងន់​ថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី«ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍» លើក​ទី​៥ ក៏​ជា​ផ្នែក​មួយ នៃ​ការ​ឆ្លើយតប​តាម​ចក្ខុវិស័យ និង​ការ​ចង្អុលបង្ហាញ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិធានការ​គន្លឹះ ត្រង់​ចំណុច​ទី ២ គឺ «ការ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើក​កម្ពស់​គុណភាព​ការងារ ប្រកប​ដោយ​វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព» ដែល​ក្រសួង​មុខងារ​សាធារណៈ​ដើរ​តួនាទី​ជា​លេខាធិការដ្ឋាន​សម្រាប់​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី ៧ នៃ​រដ្ឋសភា។

ជាមួយ​នេះ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​បន្ថែម​ថា ទាំងអស់​នេះ បង្ហាញ​ពី​ភាព​សំខាន់ និង​ចាំបាច់ នៃ​វគ្គ​បណ្ដុះបណ្ដាល​និមួយៗ ដែល​បាន និង​កំពុង​រៀបចំ តម្រូវ​ឲ្យ​សិក្ខាកាម​ទាំងអស់ ប្រើប្រាស់​ពេលវេលា​នេះ​ដោយ​យកចិត្តទុកដាក់ ហើយ​បំពេញ​តាម​លក្ខខណ្ឌ​នានា​របស់​វគ្គ ដើម្បី​បាន​ជា​ពុទ្ធិ និង​ទទួល​នូវ​បទពិសោធន៍​ថ្មីៗ ល្អៗ ដើម្បី​យក​ទៅ​ដឹកនាំ​អង្គភាព និង​ស្ថាប័ន​រៀងៗ ខ្លួន ព្រោះ​សិក្ខាកាម​ទាំងអស់​គ្នា​ដែល​ចូលរួម​ក្នុង​វគ្គ​នេះ សុទ្ធ​តែ​ជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៥ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៤៧ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម