ព័ត៍មានទាន់​ហេតុការណ៏
Search

ទេព បូ​ព្រឹក្ស ឆ្លើយតប​ចំពោះ​ការរិះគន់ ​លើ​ករណី​លាប​ពណ៌​សក់​ចូល​វត្ត

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ធ្មេញ​ចំទើស ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា ពេ​ទ បូ​ព្រឹក្ស កាលពី​ថ្មីៗ​នេះ​បាន​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​អំឡុង​ពេល​ថត ​ដោយ​គ្រង​នូវ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ​ អាវ​ប៉ាក់​ជាមួយ​ហូល​ផាមួង​យ៉ាង​ស្រស់​ស្អាត ​និង​ទទួល​បាន​ការ​គាំទ្រ​លើក​សរសើរ​មិន​តិច​ឡើយ​ពី​មហាជន។

យ៉ាងណាមិញ ​ទន្ទឹម​ពេល​ជាមួយគ្នា​នៃ​ការ​លើក​សរសើរ​នេះ ​ក៏​មាន​មតិ​មួយ​ចំនួន​បាន​រិះគន់​តារា​ស្រី​រូប​នេះ​យ៉ាង​ចាស់ដៃ​ផង​ដែរ​ថា ​ស្លៀក​ចឹ​ង​ស្អាត​ គឺ​ពិតជា​ស្អាត​ហើយ ​តែ​ទាស់​បន្តិច​មើលទៅ​សក់​លាបថ្នាំ​ពណ៌​ម៉ា​កប់​! បើ​​សិន​ជា​ស្លៀកពាក់​ចឹ​ង​ហើយ​សក់ខ្មៅ​វិញទៀត​មិនដឹង​ស្អាត​លើស​នេះ​ប៉ុណ្ណា។ ​ចូល​វត្ត​ធ្វើបុណ្យ​គួ​រ​ណា​ប្តូ​ថ្នាំ​សក់​សិន​ទៅ បូ​ព្រឹក្ស។

ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ការរិះគន់​នេះ​ តារាចម្រៀង​រូប​ស្រ​ស់មាន​មន្ត​ស្នេហ៍​ កញ្ញា ទេព បូ​ព្រឹក្ស បាន​បញ្ជាក់ថា ​គួរ​យល់​ហើយ​ទៅ​វត្ត​បើ​មិន​ឲ្យ​អូន​ស្លៀក​ចឹ​ង​ឲ្យ​អូន​ស្លៀក​មិច​វិញ​ទៅ ?​ហើយ​អា​រឿង​ពណ៌​សក់​នោះ​ឲ្យ​អូន​ធ្វើ​ម៉េច​ទៅ​បើ​អូន​ស្រលាញ់​សក់​ពណ៌ ?​ ហើយ​ណាមួយ​អូន​ទៅ​វត្ត​នេះ​អូន​មិនមែន​ទៅ​ថត​ដាក់​ magazine ​ណា ​អូន​ទៅធ្វើ​បុណ្យ​មួយ​អ្នកផ្ទះ​តា​ស ​បង​បង​។

តារាចម្រៀង​ពូកែ​ខាង​ក្បាច់​រាំ​កក្រើក​ឆាក​កញ្ញា ទេព បូ​ព្រឹក្ស បានបញ្ជាក់​យ៉ាងខ្លី​បែប​លក្ខណៈ​យុទ្ធសាស្ត្រ​សង្គ្រាមត្រជាក់​ទៀត​ថា​ គួរ​យល់​ហើយ​អូន​ឃើញ​បង​បង​ខ្លះ​ខម​មិន​(Comment)​មក​អូន​រាង​ឆ្ងល់​ដែរ​ហេស​ហេស​ហេស​។

តាមរយៈ​នេះ​គេ​ក៏​សង្កេតឃើញ​មាន​អ្នកគាំទ្រ​តារា​ចម្រៀង​ស្រី​ កញ្ញា ទេព បូ​ព្រឹក្ស មួយចំនួនធំ​ ដែល​និយម​ចូលចិត្ត​ស្តាប់​បទ​ចម្រៀង​នាង​ បាន​សរសេរ​គាំទ្រ​ថា មនុស្ស​រាប់លាន​នាក់​ផ្គាប់ចិត្ត​មិនត្រូវ​ទាំងអស់​ទេ។ ថ្ងៃមុន​ទៅ​វត្ត​ឃើញ​ចែ​នោះ​លាប​ពណ៌​សក់​ឡើង​ផ្កាឈូក​គ្មាន​អី​ផង​។​ អ្នក​ប្រកាន់​នោះ​ចាំតែ​ថា​ទេ​ សម័យ​នេះហើយ​អ្នកណា​ក៏​លាប​ពណ៌​សក់​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684