Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ជំរុញ​អាជ្ញាធរ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្នាក់នៅ​និង​ក្លឹប​កំសាន្ត​នៅក្នុង​រាជធានីដើម្បី​ទប់ស្កាត់​គ្រឿងញៀន​និង​ជួញដូរ​មនុស្ស

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បង្កើត​គណៈកម្មការ​មួយ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្នាក់នៅ​រួម​នឹង​ក្លឹប​កំសាន្ត​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​សន្តិសុខឱ្យបាន​រឹងមាំ ទប់ស្កាត់​បទល្មើស​ផ្សេងៗ ពិសេស​គ្រឿងញៀន​និង​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវបង្កើត​គណៈកម្មកា​រ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្នាក់នៅ​រួម​នឹង​ក្លឹប​កំសាន្ត​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​សន្តិសុខឱ្យបាន​រឹងមាំ ទប់ស្កាត់​បទល្មើស​ផ្សេងៗ ពិសេស ទប់ស្កាត់ ការជួញដូរ​គ្រឿងញៀន​និង​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។ គណៈកម្មការ​នេះ ត្រូវតែ​ចេញដំណើរ​ជាបន្ទាន់ ហើយ​ការចុះ​ត្រួតពិនិត្យ​នោះ ដាច់ខាត​ត្រូវធ្វើ​កំណត់ហេតុ​និង​ចុះហត្ថលេខា​ពី​ម្ចាស់​ទីតាំង​ដែលមាន​ភាគហ៊ុន​ធំជាងគេ មិន​អនុ​ញ្ញា​តឱ្យ​មេការ​គ្រប់គ្រង​មក​ទទួលខុសត្រូវ​ចុះហត្ថលេខា​ជំនួស​នោះទេ​។

ការងារ​នេះ​ត្រូវតែ​ក្តាប់​ឱ្យបាន បើ​យើង​ក្តាប់​ស្ថិតិ​នេះ​មិនបាន តើ​យើង​ធ្វើ​អី​កើត​។ លោក​បន្តថា ចំពោះ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​ជា​រឿង​សំខាន់ ដែល​យើង​ត្រូវ​ពង្រឹង​និង​គ្រប់គ្រង​​ឱ្យបាន ដើម្បី​កុំឱ្យ​ក្រុមសង្គមងងឹត​ធ្វើ​សកម្មភាព​បាន​។ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវតែ​គ្រប់គ្រង​មនុស្ស​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​ឱ្យបាន ។

ការ​រឹត​បណ្តឹង​ខ្លាំង វា​មិន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ទេ បើ​រាជធានី​ភ្នំពេញ​យើង​មាន​សន្តិសុខ​ល្អប្រសើរ នោះ​អ្នក​ទេសចរណ៍​បរទេស​គេ​នឹង​មកលេង​រាជធានី​ភ្នំពេញ​របស់​យើង​កាន់តែច្រើន​ហើយ​។ ការ​រឹត​បណ្តឹង​ខាងលើនេះ​ត្រូវអនុវត្ត​ចាប់ពីពេលនេះ​តទៅ រហូតដល់​បុណ្យ​ភ្ជុំបិណ្ឌ បន្ត​ដល់​បុណ្យ​អុំ​ទូក​និង​បន្ត​រហូត​ទៅ​។

លោក ឃួ​ង ស្រេង បាន​បន្ថែមទៀតថា ក្រៅពី​វិធានការ​ខាងលើ​ហើយ​នោះ ការដាក់​កម្លាំង ពិនិត្យ​អាវុធជាតិផ្ទុះ ការទប់ស្កាត់​ក្មេង​ទំនើង​នៅតាម​សាលារៀន ការបង្ក្រាប​ល្បែងស៊ីសង​នៅតាម​មូលដ្ឋាន ក៏​រឿង​សំខាន់ ដែល​ត្រូវតែ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ជាមួយនិង ការចុះពង្រឹង​សន្តិសុខ បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​នៅ​តំបន់​ស្មុកស្មាញ​ឱ្យបាន​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ភាពកក់ក្តៅ​៕

ដោយ ​៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម