Connect with us

ជីវិតកម្សាន្ដ

រ៉េត ស្រីនាថ ត្រូវជ្រើសរើសជា Miss Cosmo World Cambodia 2023 ទៅប្រកួតម៉ាឡេស៊ី

បានផុស

នៅ

កញ្ញា រ៉េត ស្រីនាថ ដែល​ត្រូវ​ជា​ប្អូន​​ស្រី​របស់​បង្កើត​របស់​កញ្ញា រ៉េត សារីតា (MUC 2020 ) ត្រូវ​បាន​ជ្រើសរើស​ក្លាយ​ជា Miss Cosmo World Cambodia 2023 នឹង​តំណាង​ឲ្យស្រ្តី​ នៃ​ប្រទេស​កម្ពុជា​ ចូលរួម​ការប្រកួត Miss Cosmo World 2023 នៅ​ប្រទេស​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា រ៉េច ស្រីនាថ​ កន្លង​មក​ត្រូវ​បាន​គេ​ដឹង​ថា​នាង​ក៏​ធ្លាប់​ប្រឡូក​ក្នុងវិស័យបវរកញ្ញា ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត Miss Grand Cambodia 2017 កាល នោះ​កញ្ញា​ ស្រី​នាង ទើប​មាន​អាយុ ១៨ឆ្នាំ​ប៉ុណ្ណោះ ​ជា​លទ្ធផល​ក៏​ទទួល​បាន​ជ័យ​លាភី Top ៦ ។ កញ្ញា រ៉េត ស្រីនាថ មិន​ត្រឹម​តែ​មាន​រូបរាង​ស្អាត​កម្ពស់​ខ្ពស់ សម្បុរ ស្រអែម​នោះ​ទេ តែ​និយាយ​ពី​ចំណេះ​វិញ​គឺ​ពេញ​ខ្លួន​មិន​ចាញ់​បងស្រី​ឡើយ។

បច្ចុប្បន្ន​កញ្ញា រ៉េត ស្រីនាថ គឺ​មានអាយុ ២៦ឆ្នាំ កម្ពស់ ១,៦៧​ម៉ែត្រ​ នឹង​អាចនិយាយ​បានដល់ទៅ ៥ភាសា មាន​ដូចជា, អង់គ្លេស ,បារាំង ,ចិន បាគីស្ថាន បូករួម​ជា មួយ​ភាសា​ដើម​កំណើត​ខ្មែរ​ផងដែរ។

យ៉ាង​ណា​មិញ ពាក់ព័ន្ធ​នឹង​ដំណឹង​មួយ​នេះ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​បង្ហាញ​ការ​អបអរ ព្រោះ​រូប​សម្រស់ និង​សមត្ថភាព​របស់​នាង ដោយ​គេ​រំពឹង​ថា​អាច​នឹង​ដណ្តើម​បាន​តំណែង​មួយ​ក្នុងកម្មវិធីនេះ។

ទស្សនៈ របស់​អ្នក​គាំទ្រ​បាន​លើ​ឡើង​ថា អបអរសាទរ កញ្ញា រ៉េត ស្រីនាថ ដែល​ជាប្អូនស្រី​របស់ កញ្ញា រ៉េតសា រីតា MUC 2020 បានក្លាយជា Miss Cosmo World Cambodia 2023 congratulations (តិច​មកុដ​​លើក​ដំបូង)។ សូម​ជម្រាប​ដែរ​ថា​បើ​តាម​គម្រោង​កញ្ញា រ៉េត ស្រីនាថ នឹង​ត្រូវ​ចាក​ចេញ​ពីកម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម