ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អ្នកគាំទ្រ​របស់​ក្រុម Lyon និង​ក្រុម Besiktas កំពុង​បង្កបញ្ហា​នាពេល​កន្លងមក​

ក្រុម Lyon និង​ក្រុម Besiktas ត្រូវ​បាន​ព្យួរ​ឈ្មោះ​រយៈពេល​២​ឆ្នាំ​នៅ​ការប្រកួត​បាល់ទាត់​អឺរ៉ុប​ដោយ UEFA សមាគមន​បាល់ទាត់ UEFA បាន​និយាយថា ក្រុម Lyon និង​ក្រុម Besiktas ត្រូវបាន​គេ​ព្យួរ​ឈ្មោះ​ចោល​សម្រាប់​ការប្រកួត​បាល់ទាត់​អឺរ៉ុប ហើយ​និង​ពិន័យ​ជា​ប្រាក់​១០០.០០០​លាន​អឺរ៉ូ កាលពី​ថ្ងៃ​ពុធ ក្រោយ​អំពើហិង្សា​របស់​ក្រុម​អ្នកគាំទ្រ​កើតឡើង​នៅ​ការប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Europa League របស់​ពួកគេ​នៅក្នុង​ប្រទេស​បារាំង។

ក្រុម​បារាំង និង​ក្រុម​ទួរគី​មួយ​នេះ ត្រូវគេ​ដកចេញ​ពី​ការចូលរួម​ការប្រកួត​នៅ​ការប្រកួត​ដណ្តើម​ក្លិប​បាល់ទាត់​ជើងឯក​ប្រចាំ​ទ្វីប​មួយ​នេះ​នា​ឆ្នាំក្រោយ ប៉ុន្តែ​គណៈ​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​មួយ​នេះ បាន​សម្រេច​ចិត្ត​ថា ការព្យួរ​ឈ្មោះ​នឹងមាន​រយៈពេល​ប្រហែល​២​ឆ្នាំ​។

សេចក្តីថ្លែងការណ៍​មួយ​របស់ UEFA បាន​អះអាង​ថា ដោយ​ផ្អែកលើ​របាយការណ៍​របស់​ក្រុមមន្ត្រី និង​ភស្តុតាង​បច្ចុប្បន្ន​អាច​ប្រើការ​បាន​របស់​គណៈ​គ្រប់គ្រង​វិន័យ​របស់ UEFA គណៈ​គ្រប់គ្រង​វិន័យ និង​សីល​ធម៌​( CEDB)​បាន​គិត​ថា ក្រុម​អ្នកគាំទ្រ​របស់​ក្លិប​ទាំងពីរ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ភាពចលាចល​នៅក្នុង​ការប្រកួត។

លោក Jean-Michel Aulas គឺជា​ប្រធាន​ក្លិប Lyon បាន​ចាត់​ទុក​ការដាក់ទណ្ឌកម្ម​មួយ​នេះ គឺជា​រឿង​យុត្តិធម៌ ។ លោក​បាន​និយាយ​នៅលើ​វេបសាយ​របស់​ក្លិប​ថា យើង​នឹង​រង់ចាំ​មើលថា​តើ​គួរតែ​ប្តឹង​ឧទ្ធរណ៍​ឬ​យ៉ាងណា ប៉ុន្តែ​យើង​គោរព​ការសម្រេចចិត្ត​របស់ UEFA ។ យើង​មាននូវ​ទំនួល​ខុសត្រូវ​របស់ខ្លួន។

ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប Lyon និង​ក្លិប Besiktas បាន​ថ្កោលទោស​ក្រុមគាំទ្រ​ប្រឆាំង សម្រាប់​ការបង្ក​អំពើហិង្សា​អំឡុង​ការប្រកួត​ជើង​ទី​១​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​សប្តាហ៍​មុន ដែល​ការចាប់ផ្តើម​ការប្រកួត​ត្រូវបាន​ពន្យា​ពេល​រហូតដល់​៤៥​នាទី​។

តែ​ផ្ទុយទៅវិញ ក្លិប​ជើងឯក​ទួរគី​បែរជា​ខឹងសម្បា​ទៅវិញ​កាលពី​ថ្ងៃ​ពុធ ដោយ​បាន​ទម្លាក់កំហុស​ទាំងអស់នេះ​មកលើ​ក្រុមនគរបាល​ក្រុង Lyon​និង​បាន​គំរាមកំហែង​ចាត់វិធានការ​ប្រឆាំង​ជាមួយ UEFA ទៀត​ផង​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684