ព័ត៍មានទាន់​ហេតុការណ៏
Search

ណុប បា​យ៉ា​រិ​ទ្ធិ​ រិះគន់​លើ​ករណី​រាំ​របាំ​ជូនពរ​ ក្នុង​ពិធី​មង្គលការ​មួយ​ ដែល​ស្លៀកពាក់​ខុស​ទម្រង់

ភ្នំពេញ​ ៖​ ​ ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ មាន​ការ​បង្ហោះ​ និង ​Share​ ចែករំលែក​យ៉ាង​ព្រោងព្រាត​នូវ​ឃ្លី​ប​វីដេអូ​មួយ​ ដែល​មាន​រយៈពេល​ប្រមាណ​ជាង​៩​នាទី ​ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព ​នៃ​ការ​រាំ​របាំ​ជូនពរ​នៅ​ក្នុង​ពិធី​កាត់សក់ ​របស់​មង្គល​ការ​កូន​ក្រមុំ​-​កំលោះ​មួយ​គូរ។ ប៉ុន្តែ​ពុំ​ត្រូវ​បាន​ប្រភព​ណាមួយ​បញ្ជាក់​ច្បាស់​ទេ​ ថា​ពិធី​មង្គលការ​ខាង​លើ​នេះ​មាន​ប្រភព​ចេញ​មក​ពី​ទីកន្លែង​ណា​នៅឡើយ​ទេ។

ស្រប​ពេល​ជាមួយគ្នា​នៃ​ឃ្លី​ប​វីដេអូ ដែល​បាន​បង្ហាញ​ពី​ទិដ្ឋភាព​រាំ​របាំ​ជូនពរ​ក្នុង​ពិធី​មង្គលការ​មួយ​នេះ ​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​នោះ​​​ ​ ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ មាន​មហាជន​ជាច្រើន​បាន​សម្តែង​អារម្មណ៍​មិន​ពេញចិត្ត​ រហូត​ផ្ទុះ​ការ​រិះគន់​លើ​ករណីនេះ​។ ​ខណៈ​មាន​ខ្លះទៀត​ក៏បាន​លើកឡើងថា ឈប់​បាន​ឈប់​ទៅ ​អ្នកដឹកនាំ​របាំ​អើយ​។

ដោយឡែក​ងាក​មក​ចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ លោក ណុប ប៉ា​យ៉ា​រិ​ទ្ធិ ឯណោះ​វិញ ​ក៏បាន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ​ ដោយ​លោក​ចាត់ទុកថា ​សម្លៀក​បំពាក់​នៃ​ការ​រាំ​របាំ​ជូនពរ​មួយ​នេះ​ គឺមាន​លក្ខណៈ​ខុស​ទម្រង់​ដើម​។

លោក ណុប ប៉ា​យ៉ា​រិ​ទ្ធិ បាន​និយាយ​ចោទ​ជា ​សំណួរ​ថា ចេះ​ឬក៏​មិន​ចេះហើយ​ធ្វើ​ចេះ ? ត្រកូល​ខ្ញុំ​ស្ទើរ​តែមួយ​ពូជ​ទៅ​ហើយ​ តាំងពី​តូច​ដល់​ធំ​ គឺ​ដឹងក្តី​មក​ស្គាល់​ពី​សិល្បៈ​ តែ​មកដល់​អាយុ​ប៉ុណ្ណឹង​មិនដែល​ឃើញ​របាំ​ជូនពរ​ទ្រង់គ្រឿង​អប្សរា​ទេ ​ហើយ​អ្នក​រាំ​កណ្តាល​សក់​ និង​សម្លៀកបំពាក់​បែប​កូនក្រមុំ​ក្នុង​ពិធីកាត់សក់​វិញ​អត់​យល់​មែន​។

តារា​ចម្រៀង​កូនកាត់​ភ្នែក​តូច​ៗ​ លោក ណុប ប៉ា​យ៉ា​រិ​ទ្ធិ បាន​បញ្ជាក់​បន្ថែម​ថា សូម​ចិត្ត​ចង់​ធ្វើ​អ្វីមួយ​មេត្តា​ឲ្យ​ច្បាស់លាស់ ​កុំ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​វិលក្បុង​បើ​មិន​មាន​គ្រឿង​ធំ​ពាក់​ទេ ស្លៀក​តែ​ចងក្បិន​អា​វណ​យ​ទៅ​បាន​ហើយ​។ មិន​ដឹង​ថា ​ចង់​លើក​តម្កើង​ឬ​យ៉ាងម៉េច​ទេ​? ហើយ​អ្នក​ស្លៀក​ឲ្យ​និង​អ្នក​រៀបចំ​ខាង​របាំ​ហ្នឹង​គាត់​ដឹង​អត់​?​បើ​ដឹង​ម៉េច​ក៏​នៅតែ​ធ្វើ​ទៀត​?បាយឡុកបាយឡ​ចឹង​ចប់​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684