Connect with us

កីឡា

ពិសេសប្លែក World Cup 2030 ធ្វើនៅ៦ប្រទេសក្នុងទ្វីប៣ផ្សេងគ្នា

បានផុស

នៅ

ប្រទេសអេស្បាញ ព័រទុយហ្គាល់ និងម៉ារ៉ុក គ្រោងធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត​ជើង​ឯក​ពិភព​លោក World Cup បុរស ឆ្នាំ២០៣០។

FIFA បានបញ្ជាក់ថា ការប្រកួតបើកឆាកចំនួន៣ប្រកួតដំបូងនឹងត្រូវធ្វើឡើងនៅអាមេរិកខាងត្បូង ដើម្បីប្រារព្ធ​ខួប​១០០ ឆ្នាំ និង​ការប្រកួត ដោយការប្រកួតដំបូងនឹងធ្វើឡើងនៅប្រទេសអ៊ុយរ៉ាហ្គាយ ក្នុងឆ្នាំ១៩៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ុយរ៉ាហ្គាយ បានលើកពាននៅឆ្នាំនោះ ហើយក៏បានឈ្នះនៅឆ្នាំ១៩៥០ ដោយបានផ្តួលគូប្រជែងប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រ។

រដ្ឋធានី Montevideo របស់អ៊ុយរ៉ាហ្គាយ គ្រោងនឹងរៀបចំការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់ពិភពលោក​ ឆ្នាំ​២០៣០​ ដោយការប្រកួតនៅប្រទេសអាហ្សង់ទីន និងប៉ារ៉ាហ្គាយ មុនពេលការប្រកួតដែលមាន ៤៨ក្រុមប្តូរទៅទ្វីបអាហ្វ្រិក និងអឺរ៉ុបវិញ។

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ៖«ក្រុមប្រឹក្សា FIFA បានយល់ព្រមជា​ឯកច្ឆ័ន្ទ​ថា​ ការ​ដេញ​ថ្លៃតែមួយគត់ដើម្បីធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ នឹងក្លាយជាការដេញថ្លៃរួមគ្នារបស់ប្រទេសម៉ារ៉ុក​ ព័រទុយហ្គាល់​ និងអេស្ប៉ាញ។ ទ្វីបពីរ – អាហ្រ្វិក និងអឺរ៉ុប – រួបរួមគ្នាមិនត្រឹមតែនៅក្នុងការប្រារព្ធកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការផ្តល់នូវភាពស្អិតរមួតសង្គម និងវប្បធម៌ដ៏ពិសេសផងដែរ»។

«សារដ៏អស្ចារ្យនៃសន្តិភាព ការអត់ឱន និងការរួមបញ្ចូលគ្នា។ ឆ្នាំ២០៣០ យើងនឹងមានការបោះជំហានជាសកលតែ​មួយ​គត់។ ទ្វីបចំនួន៣​- អាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង​-​ ដែល​មាន​៦​ប្រទេស​ – អាហ្សង់ទីន​ ម៉ារ៉ុក​ ប៉ារ៉ាហ្គាយ​ ព័រទុយហ្គាល់​​ អេស្បាញ​ និងអ៊ុយរូហ្គាយ​ – ​ស្វាគមន៍​ និង​បង្រួប​បង្រួម​ពិភពលោក ខណៈពេលប្រារព្ធការប្រកួតដ៏ស្រស់ស្អាតជាមួយគ្នា​ មួយរយឆ្នាំ និង FIFA World Cup»។

ផែនការនៅពេលនេះ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលនឹងធ្វើជាម្ចាស់ផ្ទះ World Cup​ ឆ្នាំ​២០២៦​ មាន​តែ​ប្រទេស​មក​ពីសហព័ន្ធបាល់ទាត់អាស៊ី និងសហព័ន្ធកីឡាបាល់ទាត់អូសេអានី ប៉ុណ្ណោះដែលអាចដេញថ្លៃធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០៣៤។ នោះអាចត្រួសត្រាយផ្លូវសម្រាប់អារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេរាយការណ៍ថាចង់ដេញថ្លៃសម្រាប់ឆ្នាំ២០៣០។

នូវែលហ្សេឡង់ និងអូស្រ្ដាលី ក៏អាចយកមកពិចារណាផងដែរ ដោយបានធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកដោយជោគជ័យក្នុងរដូវក្តៅ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ channelnewsasia.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម