Connect with us

សន្តិសុខសង្គម

អាជ្ញាធរ​ក្រុង​សៀមរាប បញ្ចេញ​ធម៌​ក្ដៅ​ដាក់​រថយន្ត​ដឹក​ដី​ ដែល​ចាក់ដី​មិនមាន​ច្បាប់​អនុញ្ញាត

បានផុស

នៅ

សៀមរាប ​៖ ​បន្ទាប់ពី​មានការ​រិះគន់​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ករណី​រថយន្ត​ដឹក​ដី​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ធ្វើឱ្យ​ស្ទះ​ដី​តាម​ប្រព័ន្ធ​លូ អាជ្ញាធរ​មូលដ្ឋាន​នៃ​សង្កាត់​ស្លក​ក្រាម ក្រុង​សៀមរាប បាន​ចុះ​ហាមឃាត់​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​ឡានទឹក​ដី​បញ្ឈប់​ភ្លាមៗ​និង​លាង​សម្អាត​ផ្លូវ​បេតុង​នេះ​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហាយ យ៉ុង អភិបាលរងក្រុង​សៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា​នេះ​ថា បន្ទាប់ពី​លោក​ទទួល​បាន​សេចក្តី​រាយការណ៍​មក​លោក​បាន​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៃ​សង្កាត់​ស្លក​ក្រាម ឲ្យ​ចុះ​ធ្វើការ​រឿងនេះ​ឲ្យ​បាន​ហ្មត់ចត់​។

យោង​តាម​លិខិត​ដែល​អាជ្ញាធរ​សង្កាត់​ស្លក្រាម បាន​ធ្វើ​កិច្ចសន្យា​នោះ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឡាន​មានឈ្មោះ​ថោង ឡង់ឌី​ ភេទ​ប្រុស​ អាយុ​៣១ ឆ្នាំ​រស់នៅ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​ ម្ចាស់​ឡាន​ទឹកដី​ខាងលើ​បាន​ចាក់​ដី​ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ជំនាញ​នោះទេ​។

លិខិត​ដដែល​បន្ត​ថា អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ឡាន​ដឹក​ដី​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ស្នើសុំ​ច្បាប់​រួចរាល់​និង​សម្អាត​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​និង​បញ្ឈប់​ការដឹក​ដី​ក្នុងអំឡុងពេល​ទឹក​លិច​ផ្លូវ​រយៈពេល​មួយឆ្នាំ​។

មហាជន​បាន​លើកឡើងថា បច្ចុប្បន្ននេះ​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជា​រៀងរាល់ថ្ងៃ ហើយ​គេ​សង្កេតឃើញថា​ មាន​រថយន្ត​ធុនធ្ងន់​មួយ​ចំនួន​ដឹកទំនិញ​ចូល​ក្នុង​ក្រុង​សៀមរាប យ៉ាង​គឃ្លើន​ដែល​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​រង​ការខូចខាត​។​ មហាជន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គរ​បន្ត​ចុះ​រឹតបន្តឹង​ចំពោះ​ឡាន​ដឹកទំនិញ​ធន់​ធ្ងន់​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប បាន​ជាប់​យូរអង្វែង​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៩ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ១១ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៨ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម