ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ពាន​ជ្រោយចង្វា​ចាស់ ​គ្រោង​ជួសជុល​កែលម្អ ​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧

ភ្នំពេញ ៖​ បើ​មិនមាន​ការប្រែប្រួល​នោះទេ ស្ពាន​ជ្រោយចង្វា​ចាស់ ដែល​បច្ចុប្បន្ន​កំពុង​មាន​ការ​ទ្រុឌទ្រោម​ត្រូវការ​សង្គ្រោះ​ជាបន្ទាន់ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​គ្រោង​ជួសជុល និង​កែ​លម្អ ដោយ​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នៅក្នុង​អំឡុងខែមិថុនា ឆ្នាំ​២០១៧ ពោល គឺ​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ រួចរាល់ នេះ​បើ​យោងតាម​ប្រសាសន៍​លើកឡើង​ពី​លោក វ៉ា ស៊ីម​សុ​រិ​យ៉ា អ្នកនាំពាក្យក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ប្រាប់​ឲ្យ​ដឹង​តាមរយៈទូរស័ព្ទ នា​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នេះ​។

លោក វ៉ា ស៊ីម​សុ​រិ​យ៉ា អ្នកនាំពាក្យ​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​ បានលើកឡើង​បន្តថា ដោយសារ​មានការ​ទ្រុឌទ្រោម​ខ្លាំង ស្ពាន​ជ្រោយចង្វា​ចាស់, រាជរដ្ឋាភិបាលចាំបាច់ត្រូវមាន​ការស្តារជួលជុល និង​កែលម្អ​ឡើងវិញ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ​២០១៧ ដូច្នេះ​នៅ​ក្នុង​អំឡុង​ពេលនេះ ផ្ទៃ​ស្ពាន​ជ្រោយចង្វា​ចាស់​ទាំងមូល ត្រូវបាន​បិទ​មិន​ឲ្យ​មានការ​ធ្វើដំណើរ​ទៅមក​បណ្ដោះអាសន្ន​មួយ​រយៈ។

ការជួលជុល និង​កែលម្អ ស្ពាន​ជ្រោយចង្វា​ចាស់​នេះ អាច​ប្រើប្រាស់​រយៈពេល​ប្រមាណជាង១​ឆ្នាំ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684