ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រា​បៀរ​អាន់​ឆ័​រ ​នឹង​ចាប់​រង្វាន់​លាភ​មង្គល​លើក​ទី​២​ នៅ​ចុង​សប្តាហ៍​នេះ​

​ភ្នំពេញ​ ៖ នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៧ ខាងមុខនេះ ស្រា​បៀរ​អាន​ឆ័​រ​ បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​២ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ​ដែល​បាន​ជាវ​ស្រា​បៀរ​អាន​ឆ័​រ​ សម្រាប់​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។


​កម្មវិធី Anchor Fun Zone នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង៨​យប់ ដល់១០​យប់ ដោយមាន​ការចូលរួម​សម្តែង​កម្សាន្ត សប្បាយរីករាយ ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដូចជា Ms. Pui Fai, លោក វង្ស តារា​រតនា​, កញ្ញា សុខ ស៊ី​ឡា​លីន​, លោក វ៉ាន់ ប៉ូ​លី។

កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន ​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី២​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​សម្រាប់​គូ​ស្វាមី​រិ​យា​ថ្មី​ដូចជា ​៖ ដំណើរ​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ ក្រា​ប៊ី (Krabi) ចំនួន​១៥រង្វាន់ ទូរទស្សន៍ Sony Android 55″ ចំនួន​១០​រង្វាន់ កាមេរ៉ាSonyចំនួន​១០​រង្វាន់​។ តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ ដែលជា​ម្ចាស់​រង្វាន់​ទាំងនេះ​? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684