ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្លឹងថ្លែង​ទៅលើ​ការ​លក់​សស្ត្រាវុធ​, អាមេរិក​ស្វែងរ​កការសន្យា​ពីសា​អ៊ូ​ឌី​ត អំពី​ការ​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​នៅ​យេ​មែន​

សហរដ្ឋ​អា​មេ​រិ​ក​ចង់​ឲ្យ​មានការ​ផ្តល់​សន្យា​ពី អា​រ៉ាប៊ី​សា​អ៊ូ​ឌី​ត ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​ចំពោះ​បែបបទ​នៃ​ការមើល​ពី​គោលដៅ​វាយប្រហារ​ជា​មុខសញ្ញា​ដើម្បី​កាត់បន្ថយ​ជា​អប្បបរមា​ចំពោះ​អន្តរាយ​គ្រោះថ្នាក់​ទៅលើ​ជន​ស៊ី​វិល នៅក្នុង​សង្គ្រាម​ផ្ទៃក្នុង​ប្រទេស​យេ​មែន ពេលដែល​អា​មេរិ​ក​ថ្លឹង​ថ្លែងបន្ត​ការលក់​សស្ត្រា​វុ​ធ មាន​ទាំង​គ្រាប់រំសេវ ទៅ​ឲ្យ​ក្រុង Riyadh នោះ​។ ក្រុមមន្ត្រី​សហរដ្ឋ​អាមេ​រិ​ក បាន​ប្រាប់​យ៉ាងនេះ ដល់​រ៉​យ​ទ័​រ​។​

​សេចក្តីប្រកាស​មួយ​នៃ​ការ​លក់សពា្វ​វុ​ធ ត្រូវបាន​ប្រមើល​ទុកជាមុន​មកហើយ​កាលពី​ខែ​មុន ប៉ុន្តែ​នោះ​ជា​កម្មវត្ថុ​ដែល​ខាង​ព្រឹទ្ធសមាជិក​មកពី​បក្ស​ប្រជាធិបតេយ្យ ​និង​ក្រុម​សិទ្ធិមនុស្ស​បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ទៅលើ​រឿង​នេះ​។ នេះ​ជា​ការ​លើកឡើង​ពី​ក្រុម​មន្ត្រី​អា​មេ​រិ​ក ព្រមទាំង​អ្នក​ដែល​ស្ថិតនៅ​នឹង​មូលបទ​នេះ​បានលើកឡើង​។​
​ ​
មូលបទ​នោះ គឺ​ការលក់​អាវុធ​ដែលមាន​តម្លៃ​ប្រមាណ​៣៩០​លាន​ដុល្លារ គឺជា​ប្រព័ន្ធ​នាំមុខ​ហៅថា “guidancesystem” ផលិត​ដោយ​ក្រុមហ៊ុន Raytheon Co នោះ​គឺ​ប្រភេទ​គ្រាប់បែក “gravity boms” ដែលមាន​ផាព​សុក្រឹត​បំផុត​ក្នុងការ​វាយប្រហារ​ចំ​មុខសញ្ញា​។​

​មាន​ជន​ស៊ីវិល​ដល់​ទៅជិត​៤.៨០០​នាក់​ហើយ ត្រូវ​សម្លាប់​នៅក្នុង​ប្រទេស​យេ​មែន ចាប់តាំងពី​ជម្លោះ​ជា​លើកចុងក្រោយ​បង្អស់​បាន​ចាប់ផ្តើម​ឡើង​នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​មក​នោះ​៕
Reuters

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684