ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP ថា ៖​ ស្ថានភាព​ដូចគ្នា​នឹង​ទុ​រ្កិ​ក្ស​ កំពុងតែ​កើតមាននៅ​យេ​មែន​

​​​ស្ថានភាព​មួយ​ប្រដូច​ទៅនឹង​ទុរ្ភិក្ស ​ដែល​កំពុង​កើតមាន ​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ទាំងឡាយ ​នៃ​ប្រទេស​យេ​មែន ថ្វីបើ​សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ ​អំពី​ទុរ្ភិក្ស​ត្រូវបានធ្វើ​រួចទៅហើយ នេះ​ជាការ​លើកឡើង​ពី​អង្គការ​ កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP នៃ​អង្គការសហប្រជាជាតិ ប្រាប់​ដល់​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍។​

​ប្រទេស​យេ​មែន​កំពុងតែ​រងគ្រោះ​ ពី​សង្គ្រាម​ស៊ីវិល​មួយ​ អូសបន្លាយ​អស់​ពេល​២​ឆ្នាំ​មកហើយ ដែល​នោះ​គឺជា​ការធ្លាក់​ចូលទៅក្នុង​អន្លង់​ រវាង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ដែលមាន​សម្ព័ន្ធ​ភាពជា​មួយ​ប្រទេស​អ៊ីរ៉ង់​ ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ប្រទេស​ចម្រុះ ​ដឹកនាំ​ដោយ​អា​រ៉ាប៊ី​សា​អ៊ូ​ឌី​ត ​ដោយមាន​ប​ស្ចឹ​ម​ប្រទេស​នៅ​ពី​ខាងក្រោយ​។ យ៉ាងហោច​ក៏មាន​មនុស្ស​ ១០.០០០​នាក់ ហើយ​ស្លាប់​នៅក្នុង​ការ​វាយ​ប្រយុទ្ធ​ ដែល​នាំ​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​មនុស្សធម៌​។​

​ប្រទេស​ដ៏​ក្រីក្រ​នេះ ស្ថិតនៅ​ក្នុងចំណោម​៤​ប្រទេស​រួមជាមួយ​ស៊ូដង់​ខាងត្បូង សូ​ម៉ាលី និង​ពាយព្យ នី​ហ្សេ​រី​យ៉ា ដែល​ប្រឈម​នឹង​បញ្ហា​ទុរ្ភិក្ស ថ្វីពើ​ការកើតមាន​គ្រោះថ្នាក់ ស្រេកឃ្លាន​គ្រាន់តែ​ធ្លាប់បាន​ប្រកាសថា មានតែ​នៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​ក្តី​។​

​មនុស្ស​ប្រមាណ​៦,៧​លាន​នាក់ នៅក្នុង​ប្រទេស​យេ​មែន ត្រូវបាន​ជាប់​ចំណាត់​លំដាប់ថ្នាក់ ស្ថិតក្នុង​ដំណាក់កាល​៤​នៃ​មាត្រា​ដ្ឋា​ន​អន្តរជាតិ ដែល​ខ្វះខាត​សន្តិសុខ​ស្បៀង ហើយ​ដែល​ឈានដល់​ដំណាក់កាល​៥​ត្រូវ​ចាត់ទុកថា​ជា​ទុរ្ភិក្ស​។​

​អង្គការសហប្រជាជាតិ ដែល​កំពុង​រៀបចំ​ប្រារព្ធ​ឲ្យ​មាន​អង្គសន្និបាត​ដ៏​ធំ​មួយ​នៅក្នុង​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃ​អង្គារ សម្រាប់​ការផ្តល់​សន្យា​ជួយ​ដល់​ប្រទេស​យេ​មែន​នោះ បាន​អំពាវនាវ​សូម​ឲ្យ​មានការ​​ជួយផ្តល់​ទាំង​ស្បៀង​ព្រមទាំង​ជំនួយ​សម្រាប់​សង្គ្រោះ​ជីវិត​មាន​ទឹកប្រាក់​ដល់​ទៅ​២,១​កោដិ​ដុល្លារ​ដោយ​លើកឡើងថា សេដ្ឋកិច្ច ​និង​ស្ថាប័ន​ទាំងឡាយ​របស់​យេ​មែន កំពុងតែ​ទទួលរង​ក្រឡាប់ចាក់​ទៅហើយ​៕​ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684