ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សាសន្តិសុខ UN គម្រាម​ដល់​ទណ្ឌកម្ម​ថ្មី​ទៅលើ​កូរ៉េខាងជើង​

​ទីប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ កាលពី​ថ្ងៃទី​២០ ខែមេសា​នេះ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ទៅលើ​ករណី​ដែល​កូរ៉េខាងជើង​បានធ្វើ​តេស្ត​មី​ស៊ី​ល ជា​លើកចុងក្រោយ​បង្អស់​រប​ស់​ខ្លួន ហើយ​បាន​គម្រាមថា នឹងដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង ចំពោះ​ឥរិយាបថ​បង្ក​អស្ថិរភាព​។​
​ ​
នៅក្នុង​សេចក្តី​ថ្លែង​ជា​អនាមិក​មួយក្រុម​ប្រឹក្សា នេះ​បាន​ស្នើឡើង​ថា កូរ៉េខាងជើង​បាន​ដឹកនាំ​ ការធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែ​រ​ជា​ហូរហែ ហើយ​ថា​សកម្មភាព​មី​ស៊ីល​មិន​ស្របច្បាប់ ​របស់​ក្រុង​ព្យុងយ៉ាង​កំពុងតែ​បង្កើន​ភាព​តានតឹង ​យ៉ាង​ធំធេង​នៅក្នុង​តំបន់ ​និង​នៅ​ទីកន្លែងផ្សេង​ផង​ទៀត​។​

​ក្រុមប្រឹក្សា​បាន​គម្រាមថា និង​ចាត់​វិធានការណ៍​ ដោយ​អត្ថបទ​ដែល​ត្រូវបាន​ឯកភាព​នេះ កំណត់​ពីការដាក់ទណ្ឌកម្ម ​ដែល​សម្រេច​ចេញពី​ក្រុមប្រឹក្សា​ផ្ទាល់​តែម្តង​។​

​សេចក្តីប្រកាស​ដែល​ព្រៀង​តាក់តែង​ ដោយ​សហរដ្ឋ​អា​មេរិ​ក ត្រូវបាន​ឯកភាព​ព្រមព្រៀង បន្ទាប់ពី​រុស្ស៊ីនៅតែ​រឹងរូស ដោយ​ប្រើ​ភាសា​សង្កត់ធ្ងន់​ទៅលើ​ភាព​ដ៏​ចាំបាច់​ ដើម្បី​ឈានទៅដល់​ការធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​មួយ ​ប្រកបដោយ​សន្តិវិធី តាមរយៈ​ការសន្ទនា​គ្នា​នោះ ​ក៏ត្រូវ​បាន​យកមក​បញ្ចូល ​នៅ​ផ្នែក​ភាគ​បញ្ចប់​នៃ​អត្ថបទ​នោះដែរ​។​

​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា ​ទទួលបាន​គោលការណ៍​កង់​សង់​ស៊ូ​ស​មួយ​ ក្នុងចំណោម​១៥​ប្រទេស​ជា​សមាជិក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684