ព័ត៍មានទាន់​ហេតុការណ៏
Search

វេរ​ប្រាក់​ពី​ប្រទេស ម៉ាឡេស៊ី និង​សិង្ហ​បុរី មក​កម្ពុជា​ តាមរយៈ​វី​ង​បាន​ហើយ​

ភ្នំពេញ ​៖ ធន​គារ​ឯកទេស​វី​ងខេ​ម​បូ​ឌា លីមីត​ធី​ត បានដាក់​ដំណើរការ កិច្ចសហការ​ជា​ផ្លូវការ​ លើ​សេវា​វេរ​ប្រាក់​អន្តរជាតិ​ពី​ក្រៅប្រទេស ​ជាមួយ​ក្រម​ហ៊ុន​ត្រាង​ក្លូ (Tranglo) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅលើ​ពិភពលោក ខាង​ផ្នែក​សេវា​ផ្ទេរប្រាក់ និង​បង់​វិក្កយបត្រ​។

ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​ប្រជាជន​កម្ពុជា ​ក្នុង​ការទទួលប្រាក់​ពី​មនុស្ស​ជាទី​ស្រលាញ់ ឬ​មិត្តភ័ក្ដិ​ពី​ក្រៅប្រទេស​ដោយផ្ទាល់​តា​មគ​ណ​នី​វី​ង ឬ​ដក​ជា​សាច់ប្រាក់​ពី​ភ្នាក់ងារ វី​ង​។

​កិច្ចព្រមព្រៀង​នេះនឹងធ្វើ​ឲ្យ​ពលករ​កម្ពុជា ​នៅ​ប្រទេស ម៉ាឡេស៊ី សិង្ហ​បុរី អាច​ផ្ញើ​ប្រាក់​ទៅកាន់​ក្រុមគ្រួសារ​របស់​ពួកគាត់ ប្រកបដោយ​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព ជំនួស​ឱ្យ​ការ​ផ្ញើ​ប្រាក់​តាម​វិធីសាស្ត្រ​ផ្សេងៗ ដែល​ត្រូវចំ​នាយ​ពេលវេលា​យូរ​ក្នុង​ការតម្រង់​ជួរ​នៅ​ធនាគារ ដើម្បី​ផ្ញើ​ប្រាក់​មកកាន់​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​កម្ពុជា​។ ឥលូវ​នេះ​ជាមួយនឹង ក្រុមហ៊ុន​ ត្រាង​ក្លូ អតិថិជន​អាច​ផ្ញើ​ប្រាក់​មកកាន់​គ្រួសារ​របស់គេ​នៅ​កម្ពុជា​ តាមរយៈ​គណនី ​វី​ង ឬ​ដក​សាច់ប្រាក់​នៅតាម​ភ្នាក់ងារ​ វី​ង ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។ សេវា​កម្មនេះនឹង​មាន​ផ្តល់ជូន​ដល់​ប្រទេស​ផ្សេងៗ​ទៀតដូចជា​ កូរ៉េខាងត្បូង​ ជាដើម​។

​យោងតាម​ប្រសា​ស​ន៍​របស់លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​នៃ​ធនាគារ​ឯកទេស ​វី​ង​ បាន​ឲ្យ​ដឹងថា “​ ក្នុងការ​ចាប់ដៃ​គូ​ដ៏​សំខាន់​នេះ យើង​មានបំណងដើម្បី​បំពេញ​នូវ​តម្រូវការ​ប្រជាជន​កម្ពុជា ​ដែល​រស់នៅ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី ដើម្បី​ធ្វើការ​ផ្ទេរប្រាក់​បាន​កាន់​តែ​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​។ ទាំងនេះ ​គឺ​ធានាបាន​ថា ការ​ខំប្រឹងប្រែង​រក​កម្រៃ​រប​ស់​ពួកគាត់​ គឺអាច​ទៅដល់​ដៃ​ក្រុមគ្រួសារ​របស់​ពួកគាត់បាន​កាន់តែ​លឿន​ជាង​មុន។ ដោយឡែក​វី​ង​ នឹង​បន្ត​ពង្រីក​បណ្តាញ​ផ្តល់​សេវាកម្ម​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​ឲ្យ​កាន់តែច្រើន ដើម្បី​ផ្តល់​សេវា​ប្រកបដោយ​ទំនុកចិត្ត​ សម្រាប់​ពលករ​កម្ពុជា​ ដែល​កំពុង​បម្រើ​ការងារ​នៅក្រៅ​ប្រទេស ហើយ​ត្រូវការ​ផ្ទេរប្រាក់​មក​កម្ពុ​ជា បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។

ឥលូវ​នេះ​ជាមួយនឹង​សេវា​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស ពលករ​កម្ពុជា ដែល​នៅក្រៅ​ប្រទេស​ អាច​ផ្ញើ​ប្រា​ក់បាន ១,០០០ដុល្លារ ក្នុង​មួយ​ប្រតិបត្តិការ និង​ ៣,០០០ ដុល្លារ ក្នុង​មួយថ្ងៃ​។ អ្នកទទួល​ប្រាក់​នឹង​ទទួលបាន សារ (SMS) ភ្លាមៗ នៅក្នុង​ទូរស័ព្ទដៃ​របស់​ពួកគេ សម្រាប់​អតិថិជន​ប្រើប្រាស់​គណនី​ វី​ង និង​អតិថិជន​មិន​ប្រើប្រាស់​គណនី​វី​ង​។​”

​ដើម្បី​ប្រើប្រាស់​សេវា​កម្មនេះ អ្នក​ផ្ញើត្រូវ​វេរ​លុយ​តាមរយៈ​ដៃគូ​របស់ ​ត្រាង​ក្លូ ដូចជា​៖ (MaxMoney , GPL remittance, Incentive Remit, Unique Change, Akbar Remittance, and GPL remittance) រីឯ​អ្នកទទួល​នៅក្នុង​ប្រទេស​កម្ពុជា ​អាច​ទទួល​ប្រាក់​បាន​ដោយផ្ទាល់​តាម រយៈ​គណនី​វី​ង ឬ ​ទៅ​ដកយក​សាច់ប្រាក់​នៅតាម​ភ្នាក់ងា ​វី​ង ​នៅ​ទូទាំងប្រទេស​។

​ចាប់តាំងពី​បើក​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស ​វី​ង​ បាន​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​ប្រតិបត្តិការ​ផ្ទេរប្រាក់​កាន់​តែមាន​ភាពងាយស្រួល រហ័ស ​និង​មាន​សុវត្ថិភាព សម្រាប់​បម្រើ​តម្រូវការ​ប្រជាជន​កម្ពុជា​។ តាមរយៈ​ផលិតផល និង​សេវាកម្ម​របស់ វី​ង អតិថិជន​អាចធ្វើ​ការផ្ទេរ​ប្រាក់ បញ្ចូល​លុយ​ទូរស័ព្ទ បង់​វិក្កយបត្រ វី​ង​ គិតលុយ (​ការប្រើប្រាស់​កាត​វី​ង ដើម្បី​ទូទាត់​ប្រាក់​) និង​ការទូទាត់​តាម​អន​ឡាញ​បាន​ដោយ​ងាយស្រួល​។



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684