ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ប៉ាគីស្ថាន​៣​នាក់ សារភាព​ពី​ការ​ធ្វើ​ឃាត​ជន​ ដែល​ជាប់​ចោទ​ថា​ជា​អ្នក​ប្រមាថ​សាសនា​កាល​ពី​ជាង​១០​ឆ្នាំ​មុន

​ប្រទេស​ប៉ា​គី​ស្ថាន តាម​សេចក្តីរាយការណ៍​ថា​ បាន​បាញ់ប្រហារ​បុរស​ម្នាក់ ដែល​រង​ការចោទប្រកាន់​ពី បទ​ប្រមាថ​សាសនា​កាលពី​រយៈពេល​១៣​ឆ្នាំ កន្លងទៅ នោះ​គឺជា​ឧប្បត្តិហេតុ​ជា​លើកចុងក្រោយ​បង្អស់​នៃ​ការកាត់ទោស​ទៅតាម​ការប្រព្រឹត្ត​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​យ៉ាងនេះ ក្នុងការ​វាយប្រហារ​ប៉ះពាល់​ដល់​ផ្នែក​ជំនឿ​សាសនា​។​
​ ​
ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​រកឃើញ​អត្តសញ្ញាណ​បុរស​ដែល​រង​ការធ្វើឃាត​ដ៏​ឃោរឃៅ​នោះ ថា មានឈ្មោះ Fazal Abbas អាយុ​៤៥​ឆ្នាំ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​និកាយ​ភាគតិច​មូស្លីម​ស៊ី​អ៊ី​ត​។ មន្ត្រីប៉ូលិស​ប្រចាំ​តំបន់​លោក Ejaz Hameed បាន​និយាយថា អ្នកស្រុក​នៅ​ទី​នោះបាន​ចោទ​លោក Abbas ពី​ការ​មាក់ងាយ​ដល់​ប្រូ​ហ្វេ​ត The Prohet Muhammad នៅ​ឆ្នាំ​២០០៤ ហើយ​ថា វា​ជា​ករណី​ល្មើស​មួយ​ដែល​ប៉ូលិស​បាន​ចុះបញ្ជី​បទល្មើស​រួចហើយ​។ បុរស​នោះបាន​គេចខ្លួន​ចេញពី​ប្រទេស​ដើម្បី​បញ្ចៀស​ការចាប់ខ្លួន​។​

​លោក Hameed បាន​និយាយថា បុរស​ឈ្មោះ Abbas នោះបាន​វិលត្រឡប់​ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក មកវិញ ហើយ​បាន​ចូលខ្លួន​ជា​ផ្លូវការ​ដើម្បី​ឲ្យ​ប៉ូលិស​ធ្វើការ​អង្កេត​ស្រាវជ្រាវ បន្ទាប់ពី​តុលាការ​ក្នុងស្រុក​មួយ​អនុញ្ញាត​ឲ្យ​គាត់​ស្ថិតនៅ​ក្រៅ​ឃុំ​ដោយ​បង់ប្រាក់​ធានា​។​

​កាលពី​ថ្ងៃ​ពុធ​នេះ មនុស្ស​ស្រី​៣​នាក់ ដែល​គ្រង​ស្បៃ​តាម​ប្រពៃណី ដោយ​ពាក់​ស្បៃ​បាំង​មុខ​ផង បង្ហាញខ្លួន​នៅឯ​កន្លែង​ស្នាក់នៅ​របស់លោក Abbas ថា ខ្លួន​ជា ភ្ញៀវ​។ នេះ​ជាការ​លើកឡើង​ពី​សមាជិក​របស់លោក Abbas ។ គឺ​នៅពេលនោះ​ហើយ​ដែល​ស្ត្រី​ម្នាក់​បាន​ដក​កាំភ្លើង​ហើយ​បាញ់​ទៅលើ​លោក Abbas ដែល​គាត់​គ្រាន់តែ​បង្ហាញមុខ​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​ភ្លាមៗ​នោះ​។​

​ស្ត្រី​ទាំងនោះ​ពេល​ឆ្លើយ​សារភាព​នៅក្នុង​កំណ​ត់ ហេតុ​របស់​ប៉ូលិស​ថា ខ្លួន​ចង់​ដាក់ទោស​ទៅលើ​លោក Abbas បន្ទាប់ពី​បុរស​នេះ​រង​ការចោទប្រកាន់​ពី​ការប្រព្រឹត្ត​មាក់ងាយ​ដល់​សាសនា ប៉ុន្តែ​កាលពី​ពេលនោះ គាត់​នៅ​ក្មេង​ពេក​ទើប​មិនទាន់​សម្លាប់​៕
VOA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684