ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វល្អិត​សម្រាប់​អាហារ​ពេល​ល្ងាច​? ទំនោរ​អាហារ​ថ្មី​របស់​ប្រជាជន​អូស្ត្រាលី គឺ​សត្វល្អិត​មាន​ជើង និង​ស្លាប​ ​​

ដោយ​ច្របាច់​ក្រូចឆ្មា​ដាក់​បន្តិច និង​បង់អំបិល​បន្តិច​នោះ ​ចុងភៅ​ទីក្រុង​ស៊ីដ​នី លោក Nowshad Alam Rasel បានធ្វើ​ឲ្យ​មាន​រសជាតិ​នូវ​ម្ហូប​ចង្រិត​ ដែល​មាន​ពេញ​នៅក្នុង​ខ្ទះ​ដ៏​ក្តៅ​មួយ និង​ចូក​ក្រឡុក​វាចុះ​ឡើង​នៅលើ​ចង្ក្រាន​។​

អាហារ​ក្រៅ​ពេល​ដ៏​ឆ្ងាញ់​នេះ​ ដែល​មិន​ស្ថិតនៅ​ខាងក្រៅ​កង់​ទីន​ប្រទេស​ម៉ិច​ស៊ី​ក ឬក៏​នៅ​រាន​លក់​នៅតាម​ផ្លូវ​នៅ​ទីក្រុង​បាងកក​នោះ ត្រូវបាន​បញ្ចូល​បន្តិច​ម្តងៗ​ទៅក្នុង​មុខម្ហូប​នៅ​អាហារ​ដ្ឋា​ន​ប្រទេស​អូស្ត្រាលី​ដូចជា​នៅ​អាហារ​ដ្ឋា​ន El Topo ជាដើម​ដែលមាន​ការប្រកួតប្រជែង​នៅក្នុង​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​។ ចុងភៅ​រង​របស់លោក Rasel បាន​និយាយថា នៅពេលដែល​ពួកគេ​មក​ទីនេះ​ជា​លើកដំបូង​អតិថិជន​ចង់​ស្គាល់​យ៉ាងខ្លាំង​ថា វា​ជា​អ្វី​ទៅ​? គាត់​បាន​និយាយ​ដូច្នេះ​នៅពេលដែល​គាត់​ដួស​ដាក់​ចាន​យ៉ាង​ស្អាត​នូវ​សត្វល្អិត​ចៀន​នេះ ដោយ​ដាក់​ចំណិត​ម្ទេស​ស្រស់​នៅ​ពីលើ​នោះ​ផង​។​

ក្រឡាត​បំពង​ អង្ក្រង​ច្របល់​ជាមួយ​ទឹកឃ្មុំ​អាហារ​ដង្កូវ និង​ពោត​លីង​ប្រឡាក់​សូកូឡា ឥឡូវនេះ​មាន​ហើយ​គេ​អាច​សាកល្បង​ភ្លក់​មើល និង​ទិញ​បាន​ហើយ​នៅពេលដែល​របៀប​ដាំ​ស្ល​នៅតែមាន​ភាព​ថ្មី​ចម្លែក​នោះ វា​មាន​សញ្ញា​ថា​នឹង​រីកចម្រើន​ទៅជា​ទី​ពេញនិយម​។ អាកប្បកិរិយា​របស់​អតិថិជន​ឆ្ពោះទៅរក​ការ​ទទួលទាន​សត្វល្អិត​ជាធម្មតា​បាន​រីក​រាលដាល​។ លោកស្រី Skye Blackburn ម្ចាស់​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សត្វល្អិត​ដ៏​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី The Edible bug Shop នៅ​ទីក្រុង​ស៊ីដ​នី​បាន​ពន្យល់​ដូច្នេះ​។​
​ ​
បាណកវិទូ​រូបនេះ​បាន​និយាយថា ប្រភេទ​មនុស្ស​ទី​១​មានការ​ស្អប់ខ្ពើម​ទាំងស្រុង ហើយ​ពួកគេ​ពិតជា​មិនអាច​ផ្លាស់ប្តូរ​គំនិត​របស់​ពួកគេ​បាន​នោះទេ ហើយពួកគេ​មានបំណង​គ្រាន់តែ​ចង់​មក​មើល និង​មិន​ចង់​ភ្លក់​វា​នោះទេ​។ លោកស្រី​បាន​បន្ថែមថា ​ ​បន្ទាប់មក​យើង​ទទួល​មនុស្ស​ប្រភេទ​ទី​២ ដែល​ពិតជា​ចង់​រៀនសូត្រ​ថែមទៀត ហើយ​មួយចំនួន​នៅក្នុង​នោះបាន​ភ្លក់​សត្វល្អិត​ដែល​អាច​ទទួលទាន​បាន និង​មួយចំនួនទៀត​មិន​ទទួលបាន​នោះទេ ប៉ុ​ន្តែ​ពួកគេ​បាន​ជជែក​គ្នា​អំពី​សត្វល្អិត ហើយ​ពួកគេ​បាន​ផ្សព្វផ្សាយ​នូវ​អ្វីដែល​ពួកគេ​បានឃើញ​នៅក្នុង​ថ្ងៃនោះ​។​
​ ​
យោងទៅតាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ដោយមាន​ជាតិ​ប្រូ​តេ​អ៊ី​ន​ខ្ពស់ និង​ថោក​ក្នុង​ការផលិត និង​មាន​ជាតិ​កាបូន​ស្រាល​ជាង​សាច់ ឬក៏​ទឹកដោះគោ​នោះ សត្វល្អិត​បានក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​អាហារ​ប្រចាំថ្ងៃ​រួចទៅហើយ​សម្រាប់​ប្រជាជន​ជាង​ពីរពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ សត្វល្អិត​ទាំងឡាយ​ដូចជា​កន្លង់ ដង្កូវ ចង្រិត និង​ថែមទាំង​ពីងពាង​នោះ​ផង​គឺជា​អាហារ​ធម្មតា នៅ​ទូទាំង​ផ្នែក​នានា​នៅ​អា​ស៊ី​នៅ​អាមេរិក​ឡាទីន និង​អាហ្វ្រិក ចំណែក​ជនជាតិដើម​អូស្ត្រាលី​បានទទួល​ទាន អង្ក្រង មមង់ និង​សត្វល្អិត​តូចៗ​ទើប​និង​ញាស់​រាប់ពាន់​ឆ្នាំ​មកហើយ​៕
AFP

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684