ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​នយោបាយ​ការបរទេស​របស់​ប្លុក EU និយាយថា អង់គ្លេស​នឹង​ខាតបង់​ច្រើនជាង EU

​ប្រទេស​អង់គ្លេស នឹង​ខាតបង់​ច្រើនជាង​សហភាព​អឺរ៉ុប (EU) ពី​ការសម្រេច​របស់ខ្លួន​ដើម្បី​ចាកចេញ​ពី​ប្លុក​នេះ ហើយ​ការពិភាក្សា​ជាមួយ​ក្រុង​ឡុង​ដ៍​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការពិបាក​មិន​ខាន​។ អ្នកការទូត​ជាន់ខ្ពស់​របស់ EU បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ ខែមេសា ដូច្នេះ​។​

លោកស្រី​នាយករដ្ឋមន្ត្រី ថេ​រេ​សា ម៉េ ដែល​បានចាប់ផ្តើម​លែងលះ​ជា​ផ្លូវការ​របស់​អង់គ្លេស​ពី EU កាលពី​ខែ​កន្លងមក បាន​ប្រកាស​ថា ពុំ​មានការ​ត្រឡប់​ថយក្រោយ​នោះឡើយ ដោយបាន​បង្ហាញផ្លូវ​នៅក្នុង​ដំណើរការ​ចាកចេញ​ដ៏​ស្មុគស្មាញ​មួយ ដែល​នឹង​សាកល្បង​សម្ព័ន្ធភាព​របស់​ប្លុក​នេះ និង​ធ្វើ​ឲ្យ​ប្រទេស​របស់លោក​ស្រី ធ្លាក់​ទៅក្នុង​ស្ថានភាព​មួយ​ដែល​គេ​ពុំ​បានដឹង​អំពី​អ្វី​នោះ។ ប្រទេស​អង់គ្លេស​ឥឡូវនេះ​មាន​ពីរ​ឆ្នាំ ដើម្បី​ចរចា​អំពី​លក្ខខណ្ឌ​នៃ​ការ​លែងលះ​នេះ នៅមុន​ពេល​ចូល​ជា​ធរមាន​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៩។

ប្រធាន​នយោបាយ​ការបរទេស​របស់ EU លោកស្រី Federica Mogherini បាន​និយាយ​នៅក្នុង​អំឡុង ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ថា ការចរចា​នឹង​ជួប​ការពិបាក​មិន​ខាន​។ លោកស្រី Mogherini បាន​និយាយប្រាប់​និស្សិត​នៅ​សាកលវិទ្យាល័យ Tsinghua ថា “​ពួកគេ​នឹង​ត្រូវ​រុះ​ដោះ​របស់របរ​របស់​ពួក​គេ​ចេញពី​សហគមន៍​មួយ​។ យើង​នឹង​បាត់បង់​រដ្ឋ​ជា​សមាជិក​ដ៏​សំខាន់​មួយៗ​។ “​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​ថា សម្រាប់​រូប​ខ្ញុំ​សមាជិក​ទាំងអស់ គឺ​សុទ្ធតែ​សំខាន់ និង​ស្មើភាព​គ្នា ពី ព្រោះថា គេ​អាច​រួមវិភាគទាន​ថែមទៀត អំពី​នយោបាយ​មួយចំនួន​ជាង​សមាជិក​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​ខ្ញុំ​យល់ថា មិត្ត​អង់គ្លេស​របស់​យើង​នឹង​ខាតបង់​ច្រើនជាង​អ្វីដែល​យើង​ខាតបង់​”​។ លោកស្រី Mogherini បាន​និយាយ​បន្ថែម​ដូច្នេះ​។​
​ ​
លោកស្រី Mogherini បាន​បន្តថា ការចរចា​អំពី Brexit (​ការចាកចេញ​របស់​អង់គ្លេស​ពី EU ) នឹង​ចាប់ផ្តើម​នៅក្នុង​ខែមិថុនា ដូចដែល​បានគ្រោង​ទុក បន្ទាប់ពី​ការបោះឆ្នោត​របស់​អង់គ្លេស​នៅក្នុង​ការបោះឆ្នោត​ទូទៅ​ដ៏​ឆាប់រហ័ស​មួយ​។ សភា​របស់​អង់គ្លេស​បាន​យល់ព្រម​ចំពោះ​ការអំពាវនាវ​របស់លោក​ស្រី ម៉េ សម្រាប់​ការបោះឆ្នោត​មួយ​នៅ​ថ្ងៃទី​៨ ខែមិថុនា​។ EU បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​នៅ​ថ្ងៃ​ពុធ ទី​១៩ ខែមេសា​។ លោកស្រី Mogherini បាន​បន្ថែមថា “​វា​ច្បាស់​ណាស់​ថា នៅក្នុង​សន្ធិសញ្ញា​របស់​យើង​គឺមាន​រយៈពេល​ពីរ​ឆ្នាំ គឺ​តែ​ពីរ​ឆ្នាំ​ទេ ចាប់ពី​ពេលដែល​ការចរចា​បានចាប់ផ្តើម គឺ​នៅ​ខែមីនា​នៃ​ឆ្នាំនេះ​។ នេះ​មិនអាច​ពន្យារពេល​បានទេ​។ ខ្ញុំ​មិន​រំពឹងថា វា​នឹង​ឆាប់រហ័ស​ជាង​នេះ​​ទេ​។​

ចិន បាន​ពិនិត្យមើល​ជាមួយនឹង​ការព្រួយបារម្ភ​មួយ​ចំនួន​នៅ​ក្នុង​ដំណើរការ​នៃ Brexit នេះ ព្រួយបារម្ភ​អំពី​អស្ថិរភាព​នៅក្នុង​ប្លុក​នេះ​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ចិន​។ វា​នឹង​អាច​ខាតបង់​១​ភាគ​៦​នៃ​ទិន្នផល​សេដ្ឋកិច្ច​របស់ខ្លួន​នៅពេល​អង់គ្លេស​ចាកចេញ​ពី EU ៕
Reuters

​​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684