Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីព បង្កើតឡើងការពារប្រយោជន៍កម្មករ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គូស​បញ្ជាក់​ថា កម្ពុជា គឺជា​ឋានសួគ៌​របស់​សហជីព បង្កើត​ឡើង​ដើម្បី​ការពារ​ប្រយោជន៍​ដល់​កម្មករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួប​សំណេះសំណាល​ការងារ​ជាមួយ សហភាព និង​សហព័ន្ធ​សហជីព ចំនួន ២០៥ នៅ​ទូទាំង​ប្រទេស ដើម្បី​ស្វែង​យល់​ពី​គោលដៅ​រួម​របស់​ក្រសួង​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត​ដែល​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ០៥ ខែ​តុលា ឆ្នាំ ២០២៣។

លោក ហេង សួរ គូស​បញ្ជាក់​ថា «កម្ពុជា គឺជា​ឋានសួគ៌​របស់​សហជីព​ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​ប្រយោជន៍​ដល់​កម្មករ ដែល​ជា​មធ្យម​នៅ​រោងចក្រ​មួយ​មាន​សហជីព​មិន​តិច​ជាង ៣ ផ្សេង​គ្នា​នោះ​ទេ។ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព នៃ​ទំនាក់ទំនង និង​ចំណងមិត្តភាព​ស្អិត​រមួត​រវាង​ភាគី​ទាំងពីរ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បង្កើត​ឱកាស​ជំនួប​ជា​លក្ខណៈ​ដាច់​ដោយឡែក និង​ជា​ក្រុម​ប្រមូល​ផ្ដុំ​ឲ្យ​បាន​ញឹកញាប់​ជាមួយគ្នា»។

សម្រាប់ លោក ហេង សួរ ភាព​សុខុដុម​នីយកម្ម​ក្នុង​វិជ្ជាជីវៈ​កាត់ដេរ​វាយនភណ្ឌ និង​ផលិតផល​ធ្វើ​ដំណើរ​នេះ ទាមទារ​ឲ្យ​គ្រប់​ភាគី​ទាំង​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​យល់​ពី​ក្របខណ្ឌ​គតិយុត្តិ និង​កាតព្វកិច្ច​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​កំណត់​ដើម្បី​រក្សា​ប្រយោជន៍​ជា​អតិបរមា​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ធានា​បាន​នូវ​និរន្តរភាព។ ហើយ​ជំនួប​នេះ គឺជា​ជំនួប​ទ្រង់ទ្រាយ​ធំ​លើក​ទី ១ រវាង​សហជីព​គ្រប់​និន្នាការ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ដើម​អាណត្តិ​ទី ៧ នៃ​រាជរដ្ឋាភិបាល។

លោក ហេង សួរ គូស​បញ្ជាក់​បន្ថែម​ថា សហជីព គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ និង​ការពារ​អត្ថប្រយោជន៍​របស់​កម្មករ​និយោជិត។ ហើយ​ការ​នេះ តម្រូវ​ឲ្យ​សហជីព​ទាំងអស់ ត្រូវ​ពង្រឹង​គុណវុឌ្ឍ សមត្ថភាព ដើម្បី​ចូលរួម​កសាង​បរិយាកាស​អាជីវកម្ម​មួយ​ដែល​មាន​ភាព​សុខដុម និង​ប្រកប​ដោយ​ភាព​ទាក់ទាញ​ក្នុង​ការ​រក្សា​ប្រយោជន៍​ជូន​កម្មករ​និយោជិត​យូរ​អង្វែង។

បើ​តាម លោក​រដ្ឋមន្ត្រី វប្បធម៌​ជជែក​ពិភាក្សា​គ្នា​ក្នុងនាម​ក្រុម​គ្រួសារ​តែមួយ ការ​ជជែក​ត្រង់​ទៅ​ត្រង់​មករ​វាង​សហជីព និង​ក្រសួង​ការងារ គឺជា​យន្តការ​ដ៏​ល្អ​បំផុត ដើម្បី​ឲ្យ​វិស័យ​ការងារ​នៅ​កម្ពុជា​កាន់តែ​រឹងមាំ និង​ជា​ម្លប់​ដ៏​ត្រជាក់​ប្រកប​ដោយ​ភាព​ទាក់ទាញ​សម្រាប់​រក្សា​ការ​វិនិយោគ​ដែល​មាន​ស្រាប់ និង​ការ​ចាប់​យក​ឱកាស​វិនិយោគ​ថ្មីៗ បន្ថែម​ទៀត។

គួរ​ជម្រាប​ថា ក្រៅពី​ជំនួប​ដ៏​មាន​អត្ថន័យ និង​ខ្លឹមសារ​នេះ ក៏​មាន​គោលបំណង​រឹតចំណង​សាមគ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជួយ​ជ្រោមជ្រែង និង​ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ភាព​សុខដុម​នីយកម្ម​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ដែរ។

ក្រោយ​បញ្ចប់​ការ​សំណេះសំណាល សហជីព​ទាំងអស់ ក៏បាន​ចូលរួម​អាហារ​សាមគ្គី និង​ច្រៀង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ជាមួយគ្នា ក្នុង​នាម​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម