ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ ពិសី និយាយប្រាប់​ការពិត​ជុំវិញ​រឿង ទំនាក់ទំនង​ស្នេហា​ជាមួយ​ថៅកែ​របស់ខ្លួន​

​ភ្នំពេញ​៖ តារាចម្រៀង​សាច់​សខ្ចី សុខ ពិសី បាន​នឹង​កំពុងតែ​ក្លាយជា​តួអង្គ​យ៉ាងសំខាន់ នៅក្នុង​រឿង​ដែល​កំពុងតែ​ល្បី និង​ផ្សព្វផ្សាយ​ត​គ្នា​ថា នាង​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​ម្ចាស់​ផលិតកម្ម​សាន់​ដេ ដែលជា​ទ្រនំ​ជ្រកកោន​របស់ខ្លួន ទើប​ធ្វើ​ឲ្យ​រូបនាង​ឈរជើង​បាន​នៅក្នុង​ទីផ្សារ​សិល្បៈ​រហូតមកដល់​សព្វ​ថ្ងៃនេះ​។​

ដោយ​ពុំ​មានការ​ស្ទាក់ស្ទើរ ទាក់ទង​ទៅនឹង​​ពាក្យ​ចចាមអារ៉ាម ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងាររបស់ខ្លួន តារាចម្រៀង សុខ ពិសី បានចេញ​មុខ ផ្ដល់បទសម្ភាសន៍ បកស្រាយ​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា វា​មិនមែនជា​ការពិត​នោះទេ វា​គឺជា​ទំនាក់ទំនង​ធម្មតា​រវាង មេ​និង​កូនចៅ​ប៉ុណ្ណោះ​។​

​រឿងរ៉ាវ​បង្កាត់ភ្លើង​សេ្ន​ហ៏​ជាមួយ​ថៅកែ រហូតដល់​រួមរស់​ក្រោម​ដំបូលផ្ទះ​តែមួយ ធ្វើ​ឲ្យ​តារាចម្រៀង សុខ ពិសី របស់​យើង​មិន​សប្បាយចិត្ត​សោះ​។ កញ្ញា​បាន​និយាយប្រាប់​ទៅ​សារព័ត៌មាន​ដដែល​នោះ​ថា «​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ នឹង​ព័ត៌មាន​បែបនេះ​ផ្ទុះឡើង ហើយ​ជាមួយ​មេ​កើយ​ទៀត​។ វា​ពិតជា​មិនល្អ​មែន​សម្រាប់​ខ្ញុំ ហើយក៏​ប៉ះពាល់​នឹង​ការងារ​ខ្ញុំ​ផងដែរ​»​។​

​អ្នក​ស្និទ្ធ​នឹង​ផលិតកម្ម​សាន់​ដេ​ បានលួច​បង្ហើបប្រាប់​ថា កញ្ញា សុខ ពិសី និង​លោក​ថៅកែ​សាន់​ដេ ដែលមាន​ឈ្មោះ សេង តែង​ទៅណា​មក​ណា​ជាមួយគ្នា បិទបាំង​ពី​សាធារណៈ ខ្លាច​បែកធ្លាយ​ដំណឹង​។ ជាង​នេះ​ទៅទៀត ថៅកែ​តែង​លើកតម្កើងកញ្ញា សុខ ពិសី ខុសប្លែក​ពី​តារា​ផ្សេងៗ ​ទាំង​តារា​ទាំងនោះ មាន​ទឹកដម​សំនៀង​មិន​ចាញ់ កញ្ញា សុខ ពិសី​។​

​ទោះជា​មាន​គេ​ខ្សឹប​ខ្សាវ និយាយ​យ៉ាងណាក៏ដោយ តារា​កំព្រាម្ដាយ សុខ ពិសី នៅតែ​អះអាង​បន្តទៀតថា​៖ «​បើ​ខ្ញុំ​មាន​ស្នេហា​មែន​នោះ ខ្ញុំ​ក៏​នឹងមិន​លាក់បាំង​ដែរ តែ​នេះ ខ្ញុំ​ក៏​មិនដឹងថា បកស្រាយ​យ៉ាងណាដែរ ខណៈ​គេ​យក​រូប​បែប​នោះ ហើយ​និង​ថា ខ្ញុំ​នឹង​ថៅកែ​ជា​ម្ចាស់​ស្នេហ៍​នឹង​គ្នា ទាំង​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ឬក៏​ដឹងអី​សោះ​មុននេះ​»​។​

​គួរ​រំលឹក​ផងដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែល​កើត​មាននូវ​ពាក្យ​ចចាមអារ៉ាម មកលើ​តារា​រូប​ស្រស់ សុខ ពិសី ដោយ​កញ្ញា​តែងតែ​ចេញមុខ​ធ្វើការ​បដិសេធ ជាច្រើន​ដង​រួម​ក​ហើយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684