ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Marcus Rashford ជួយ​ឲ្យ​ក្រុម Man Utd​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League

ខ្សែប្រយុទ្ធ​វ័យក្មេង Marcus Rashford បាន​បង្កើន​ភាពល្បីល្បាញ​របស់ខ្លួន​ជាមួយនឹង​ការចូល​លេង​ជំនួស​កីឡាករ​របួស Zlatan Ibrahimovic ដើម្បី​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម Man Utd​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League ជាមួយនឹង​គ្រាប់​បាល់​ឈ្នះ​ក្នុង​ម៉ោង​បន្ថែម​ជាមួយ​ក្រុម Anderlecht។

កីឡាករ Rashford បាន​ទម្លុះ​ខ្សែការពារ​២​នាក់ នៅ​តំបន់​ប៉េ​ណា​ល់​ទី ដើម្បី​ពេន​មួយ​ជើង​នៅ​នាទី​១០៧​ដើម្បី​ជួយ​ឲ្យ​ក្រុម Man Utd​ឈ្នះ​ការប្រកួត​២-១​នៅក្នុង​ទឹកដី Old Trafford។

ក្រុម Man Utd​បាន​ឆ្លង​ផុត​ជា​មួយ​នឹង​ជ័យជំនះ​ទាំងពីរ​ជើង​៣-២ ដើម្បី​ចូលរួម​ជាមួយ​ក្រុម Lyon, Ajax និង​ក្រុម Celta Vigo នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ បន្ទាប់ពី​ការប្រកួត​ជើង​ទី​២​ដ៏​តានតឹង​បំផុត​រវាង​ក្លិប​កំពូល​ទាំងពីរ​របស់​អឺរ៉ុប។

ការប្រកួត Europa League ក៏​ជាការ​ប្រកួត​មួយ​ដែល​កីឡាករ Rashford បាន​លេង​កាលពី​រដូវ​កាល​មុន​ផងដែរ ដោយ​រក​បាន​២​គ្រាប់​នៅ​ការប្រកួត​លើកដំបូង​របស់​ខ្លួន ពេល​ជួប​ជាមួយ​ក្រុម FC Midtjylland ពេល​ដែល​គាត់​មិនទាន់​ល្បី​ពេល​មាន​វ័យ​ត្រឹម​១៨​ឆ្នាំ​នោះ។

គាត់​ក៏​ជា​កីឡាករ​ម្នាក់​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ផងដែរ និង​ជា​កីឡាករ​ដែល​គេ​កំពុង​ចាប់អារម្មណ៍​ខ្លាំង​នៅ​អឺរ៉ុប។

កីឡាករ Rashford បាន​ក្លាយ​ជា​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​ម្នាក់​របស់​ក្រុម Man Utd​កាល​ខែ​មុន ក្រោយ​ពេលដែល​កីឡាករ Ibrahimovic ត្រូវ​បាត់​មុខ​ពី​ការប្រកួត ដោយសារ​បញ្ហា​របួស​ក្បាលជង្គង់​។

លោក Mourinho បាន​និយាយ​ពី​កីឡាករ​របួស Ibrahimovic និង​ខ្សែការពារ​កណ្តាល Rojo ថា ច្បាស់​ណាស់​ថា​វា​គឺជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​យើង។

ដោយ​ក្រុម​បាន​ត្រឹម​លទ្ធផល​ស្មើ​១-១​ក្រោយ​ការប្រកួត​ជើង​ទី​១​ ក្នុង​ប្រទេស​បែលហ្ស៊ិក កាលពី​សប្តាហ៍​មុន កីឡាករ Henrikh Mkhitaryan បាន​ធ្វើ​ឲ្យ​ក្រុម Man Utd​នាំមុខ​មុន​នៅ​នាទី​១០ មុន​ពេល​ដែល​កីឡាករ SofianeHanni តាម​បាន​ស្មើ​វិញ​នៅ​នាទី​៣១៕
AP