Connect with us

ព័ត៌មានជាតិ

ភោជនីយដ្ឋាន «អ្នកម្ដាយ» បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ

បានផុស

នៅ

ភោជនីយដ្ឋាន អ្នកម្តាយ ជាភោជនីយដ្ឋានខ្មែរដែលបានបង្កើតឡើងដោយលោកឧកញ៉ា តឹង ភីពីង ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ។ ពិធីបើកសម្ពោធនេះ រៀបចំឡើងក្រោមវត្តមានរបស់លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការចូលរួមពីការភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា តឹង ភីពីង មានឈាមជ័រកាត់ខ្មែ-ចិន ហើយលោក បានពេញចិត្តយ៉ាងខ្លាំងចំពោះម្ហូបខ្មែរ។ នៅមុនពេលបង្កើតភោជនីយដ្ឋាននេះឡើង លោកឧកញ៉ា បានទទួលការប្រឹក្សាយោបល់ពីមេចុងភៅល្បីៗមកពីសមាគមចុងភៅកម្ពុជា (Cambodia Chefs Society) និងសហគមន៍ចុងភៅកម្ពុជា (Cambodia Chefs Association) ដើម្បីធានាថា អាហារទាំងអស់ គឺសំរិតសំរាំងតាមបែបខ្មែរពិតៗ។

ភោជនីយដ្ឋាន អ្នកម្តាយ មានសមត្ថភាពផ្ទុកភ្ញៀវបានដល់១០០នាក់។ ភោជនីយដ្ឋាននេះ បានបំពាក់ម៉ាស៊ីនត្រជាក់ និង បរិក្ខាទំនើបៗ ជាមួយនឹងការរៀបចំបែបខ្មែរយ៉ាងប្រណិត រួមទាំងមានមុខម្ហូបជាង៥០មុខ។ តាមរយៈនេះ ភោជនីយដ្ឋាន អ្នកម្តាយ សង្ឃឹមថា នឹងអាចក្លាយជាភោជនីយដ្ឋានដ៏ពេញនិយមបំផុតមួយក្នុងរាជធានីភ្នំពេញ សម្រាប់ប្រជាជនកម្ពុជា ជនបរទេស ក៏ដូចជាអ្នកដំណើរបរទេសផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោកឧកញ៉ា តឹង ភីពីង បាននាំវិនិយោគិនជាច្រើនពីប្រទេសចិនមកវិនិយោគលើគម្រោងនានាក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

លើសពីនេះ នៅដើមឆ្នាំនេះ លោកឧកញ៉ា តឹង ភីពីង ផ្ដល់បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នៃមហោស្រពវប្បធម៌ និងសិល្បៈកម្ពុជា-អង់គ្លេស (Cambodian British Cultural & Arts Festival) លើកទី១ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីតន្ត្រីករ ដែលមានទេពកោសល្យពីចក្រភពអង់គ្លេស រួមជាមួយតន្ត្រីករ និងសិល្បករខ្មែរ នៅប្រាសាទអង្គរវត្ត។

អស្ចារ្យជាងនេះទៀត លោកឧកញ៉ា តឹង ភីពឹង មានបំណងបើកភោជនីយដ្ឋានខ្មែរបន្ថែមជាច្រើនទៀត ទាំងក្នុង និងក្រៅប្រទេស មានជាអាទិ៍ នៅប្រទេសសិង្ហបុរី ហុងកុង និងចិន ជាដើម ដើម្បីផ្សព្វផ្សាយអាហារ ទេសចរណ៍ និងវប្បធម៌ខ្មែរទៅកាន់តំបន់ ក៏ដូចជាពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម