ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Lionel Messi សន្យា​រក​ឲ្យ​បាន​គ្រាប់​បាល់​ទី​៥០០​សម្រាប់​ក្រុម Barcelona

កីឡាករ Lionel Messi ត្រូវការ​តែ​២​គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​រកបាន​៥០០​គ្រាប់​ហើយ​សម្រាប់​ក្រុម Barcelona ហើយ​លោក​បាន​កំណត់​ចក្ខុវិស័យ​របស់ខ្លួន​រួចហើយ​ថា នឹង​សម្រេច​ឲ្យ​បាន​គោលដៅ​មួយ​នេះ ពេល​ជួប​ជាមួយ​ក្រុម Real Madrid​នៅ​ការប្រកួត Clasico នា​ថ្ងៃអាទិត្យ​។

វា​មាន​រយៈពេល​១២​ឆ្នាំ​មក​ហើយ​ទម្រាំ​មកដល់​ថ្ងៃនេះ ចាប់តាំងពី​កីឡាករ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ រកបាន​គ្រាប់​បាល់​ដំបូង​របស់ខ្លួន ពេល​ជួប​ជាមួយ​ក្រុម​នៅក្នុង​ទឹកដី Albacete និង​ក្រុម Camp Nou ហើយ​វា​នឹង​ក្លាយ​ជា​រឿង​កាន់តែ​អស្ចារ្យ​ថែម​មួយកម្រិត​ទៀត​សប្តាហ៍​ដែល​កីឡាករ Cristiano Ronaldo រកបាន​គ្រាប់​បាល់​ទី​១០០​របស់គាត់​នៅ​ការប្រកួត Champions League។

ក្រុម Barcelona ដែល​តាម​ពីក្រោយ​ក្រុម Real Madrid​ដែលមាន​១​ប្រកួត​ក្នុង​ដៃ​នោះ កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង ក្រោយ​ជ្រុះ​ចេញពី​ការប្រកួត Champions League កាលពី​ថ្ងៃ​ពុធ​ដោយសារ​ថ្វី​ជើង​របស់​ក្រុម Juventus។

ផ្ទុយស្រឡះ​ពី​កីឡាករ Ronaldo ដែល​ជួយឲ្យក្រុម Real Madrid បាន​ឆ្លង​ផុត​ជា​មួយ​នឹង​ការយក​ឈ្នះ​ក្រុម Bayern Munich កាលពី​រយៈពេល​២៤​ម៉ោង​មុន កីឡាករ​ឆ្នើម​៥​ជំនាន់​មួយ​នេះ ហាក់ដូចជា​ធ្លាក់​រាសី​ច្រើន​រយៈពេល​ចុងក្រោយ​នេះ។

ទោះបីជា​យ៉ាងណាក៏ដោយ អតីត​មិត្ត​រួម​ក្រុម​របស់​គាត់ គឺ​លោក Ronaldinho បាន​គាំទ្រ​ឲ្យ​កីឡាករ​ម្នាក់នេះ វិលត្រឡប់​មកលេង​ដូចដើម​វិញ។

លោក Ronaldinho បាន​និយាយ​ថា វា​គឺជា​រឿងរ៉ាវ​ដ៏​អស្ចារ្យ​មួយ ពីព្រោះថា​គាត់​ជិត​រកបាន​៥០០​គ្រាប់​ទៅហើយ​សម្រាប់​ក្លិប ហើយ​បើ​តាម​គំនិត​របស់លោក យើងទាំងអស់គ្នា​ត្រូវតែ​លើកទឹកចិត្ត​កីឡាករ​ម្នាក់នេះ​។ គាត់​គឺជា​កីឡាករ​អស្ចារ្យ​ម្នាក់ វា​គឺជា​រឿង​អស្ចារ្យ​ណាស់​ដែល​បាន​មើលឃើញ​ការងារ​ដែល​គាត់​សម្រេចបាន ហើយ​គាត់​នៅមាន​ការងារ​ជាច្រើន​ទៀត​ត្រូវ​សម្រេច​។​

ថ្វីត្បិតតែ​កីឡាករ Messi គឺជា​កំពូល​អ្នករក​គ្រាប់​បាល់​នៅ​ក្របខណ្ឌ La Liga យ៉ាងណាក្តី​ជាមួយ​២៩​គ្រាប់​នៅក្នុង​រដូវ​កាល​នេះ គាត់​មិនទាន់​រកបាន​គ្រាប់​ទេពី​៦​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Real Madrid ចាប់តាំងពី​ឆ្នាំ​២០០៤​រហូត​៕
Reuters