Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប សម្រេចរៀបចំបុណ្យសមុទ្រ​នៅក្បែរផ្សារក្តាម នាចុងឆ្នាំនេះ

បានផុស

នៅ

លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការរួម បានកំណត់​យកទីតាំងសម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី ១០ លើកទី ៣ នៅឆ្នេរ ២.៧០០ម៉ែត្រ នៅក្បែរផ្សារក្តាម ខេត្តកែប ដោយសារទីតាំងឆ្នេរនេះ មានលក្ខណៈធំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ លោក ប៊ុន យោង បានជំរុញអាជ្ញាធររៀបចំកែលម្អសោភ័ណភាព និងបរិស្ថានអនាម័យ នៅទូទាំងខេត្តកែប ជាពិសេសនោះនៅតាមបណ្តោយដងវិថីសំខាន់ៗ មួយចំនួនទៀត ដើម្បីធានាបាន​នូវភាពស្រស់បំព្រងទាក់ទាញ តាមបណ្តាសួនច្បារនានា និងជំរុញលើការត្រៀមលក្ខណៈ​ផ្តល់នូវសេវាស្នាក់​នៅតាមបណ្ដាសណ្ឋាគារផ្ទះសំណាក់ ការហូបចុក និងសុខសុវត្ថិភាពដល់ភ្ញៀវផងដែរ។

លោកបានបន្តថា សម្រាប់ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំនេះ នឹងរៀបចំឲ្យមានលក្ខណៈប្លែកជាងឆ្នាំរាល់ដង ជាមួយការត្រៀមដាក់តាំងបង្ហាញនូវផលិតផលជាច្រើន ជាពិសេសផលិតផលប្រចាំនៅក្នុងតំបន់ និងការរំពឹងទាក់​ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងខេត្តកែប បានកាន់តែច្រើន។

ក្រុមអាជីវករនៅផ្សារក្តាម បានសម្តែងអបអរសាទរ និងរំពឹងទុកខ្ពស់ថា នឹងលក់អាហារសមុទ្របានច្រើនផងដែរ។

ពិធីបុណ្យសមុទ្រ​ដែលនឹងរៀបចំនៅខេត្តកែបបានកំណត់ធ្វើចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ សម្រាប់បុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅឆ្នាំនេះ នឹងមានការរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលនានា និងមានទី​កន្លែង​ដាក់ប្រគុំតន្ត្រីដល់មហាជនទស្សនាកម្សាន្ត និងមហោស្រពកន្លែងម្ហូបអាហារ រួមទាំងកម្មវិធី​ជាច្រើនដូចជា រត់ប្រណាំង ប្រដាល់គុណខ្មែរជាដើម៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

រំពឹង​បំបែកកំណត់ត្រានាំចេញប្រមាណ ២០០០ លានដុល្លារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

ព័ត៌មានជាតិ២៥ នាទី មុន

ឈ្នះរង្វាន់ម៉ូតូទៀតហើយ!!! ទឹកដោះគោ អង្គរមីល ចុះចែករង្វាន់ផ្ទាល់ ដល់អតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង!

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី

ព័ត៌មានជាតិ៥៥ នាទី មុន

ព្រួញមួយបាញ់បានសត្វពីរ កម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

​ស្វែង​យល់​ផ្លូវ​ដែកនៅ​កម្ពុជា អាច​រត់​បាន​ត្រឹមល្បឿនមធ្យម ៤០គីឡូម៉ែត្រ/ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម