Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន សម្លាប់មនុស្សជាង១០០០នាក់ ចំណែកនៅអាហ្វហ្គានីស្ថានឯណោះវិញ រញ្ជួយដី ស្លាប់មនុស្សជាង ២០០០នាក់ដែរ

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងយ៉ាងលឿន ដល់ជាង២០០០នាក់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តស្វែងរកអ្នករស់រានមានជីវិត ក្នុងចំណោមគំនរបាក់បែក។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រកាលពីថ្ងៃសៅរ៍ទី៧ខែតុលាក្នុងខេត្ត Herat បានបំផ្លិចបំផ្លាញផ្ទះនៅទីជនបទ ហើយវាធ្វើឲ្យញ័រដល់ចម្ងាយ៣០គីឡូម៉ែត្រឯណោះ។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម X ថា “មនុស្សចំនួន២០៥៣នាក់ ត្រូវបានសម្លាប់នៅក្នុង១៣ភូមិ ខណៈមនុស្ស១២៤០នាក់បានរងរបួស ហើយផ្ទះ១៣២០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង”។

(រូបថត៖ CNN)

ហេតុការណ៍នេះកើតឡើង ចំពេលប្រទេសអ៊ីស្រាអែល ត្រូវរងការបាញ់រ៉ុកកែតរបស់ក្រុមហាម៉ាស់ បណ្តាលឲ្យមនុស្សជាង៧០០នាក់ បាត់បង់ជីវិត ខណៈនៅខាងប៉ាឡេស្ទីន មនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា៕

ក្រៅពីការវាយប្រហារ ក្រុមហាម៉ាស ក៏បានចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំងផងដែរ ដោយមិនគិតថាពួកគេជាទារកឬមនុស្សចាស់ជរានោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ហេតុការណ៍ប្រយុទ្ធគ្នានៅអ៊ីស្រាអែល, ក្រសួងការបរទេស អះអាងថា និស្សិតខ្មែរ៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម