ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​យន្ត និង​ចុងភៅ​សង្ឃឹមថា នឹង​នាំយក​ត្រី Lionfish ទៅជិត​ភោជនីយដ្ឋាន​របស់​អ្នក​

នៅ​ពេល​នេះ​អ្នកធ្វើ​ម្ហូប​ដ៏​ល្អ​បំផុត​មួយ​ចំនួន​នៅ​លើ​ពិភពលោក​បាន​គិត​អំពី​ត្រី​ Lionfish (​ត្រី​សមុទ្រ​ម្យ៉ាង​ដែល​មាន​ពិស​) គឺ​ត្រី​មាន​ពិស និង​ស៊ី​សាច់​ជា​អាហារ​ដែល​កំពុងតែ​បង្កើតកូន​មិនអាច​ត្រួតត្រា​បាន និង​បាន​បំផ្លាញ​ប្រព័ន្ធ​អេកូ​បរិស្ថាន​សមុទ្រ​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក និង​នៅ​សមុទ្រ Caribbean នោះ គឺមាន​រសជាតិ​ឆ្ងាញ់​ណាស់​។​

ពួក​ចុងភៅ​បាន​ជួបប្រជុំគ្នា​នៅ Bermuda (​កោះ​មួយ​របស់​អង់គ្លេស​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាង ជើង​) កាលពី​ថ្ងៃ​ពុធ​ ទី​១៩ ខែ​មេ​សា ដើម្បី​ធ្វើការ​ប្រកួតប្រជែង​មួយ​ដែល​គេ​ដាក់ឈ្មោះថា ” Lionfish Throwdown” ដែល​ពួកគេ​ប្រកួតប្រជែង​គ្នា​ ដើម្បី​រក​ឲ្យ​ឃើញ​ចម្លើយ​ជាមួយនឹង​ការរក​ដំណោះស្រាយ​អំពី​រសជាតិ​របស់​ត្រី Lionfish ដែល​រាតត្បាត​នេះ​។​

លោក Chris Kenny ប្រធាន​ចុងភៅ​នៅ​កោះ Necker នៅ​កោះ​អង់គ្លេស British Virgin បាន​និយាយថា ចុងភៅ​ម្នាក់ៗ​ចូលចិត្ត​មាន​និរន្តរភាព​ចំពោះ​អ្វីដែល​ពួកគេ​កំពុងតែ​ធ្វើ​។ លោក Kenny បាន​បន្តថា ត្រី Lionfish នៅតែ​ស្ថិតនៅ​រីកសាយ​ភាយ និង​មិន​ងាយ​បញ្ឈប់​វា​បានទេ លុះត្រាតែ​មនុស្ស​បង្កើន​ការជួប​ដោះស្រាយ និង​ធ្វើ​អ្វីមួយ​ចំពោះ​វា​។​
​ ​
កើត​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ត្រី Lionfish មាន​លក្ខណៈ​ពី​ធម្មជាតិ​ជាស​ត្វ​ស៊ី​សាច់​នៅក្នុង​ទឹក​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ហើយ​ត្រី​ញី​អា​ចពង​បាន​ចំនួន​ជិត​២​លាន​ពង​នៅក្នុង​មួយឆ្នាំ​។ លោក Colin Angle ប្រធាន​ប្រតិបត្តិ​នៅ LRobot Corp ជា​ក្រុមហ៊ុន​មនុស្ស​យន្ត​សម្រាប់​ប្រើប្រាស់ និង​កសាង និង​គូរ​ប្លង់​មនុស្ស​យន្ត​បាន​និយាយថា នៅ​កន្លែង​មាន​ផ្កាថ្ម​ដែល​កីឡាករ​អ្នក​មុជ​ទឹកបាន មុជ​យ៉ាងសកម្ម​ជាមួយ​ស្នា​ចាក់​ត្រី​ដើម្បី​ត្រួត​ពិនិត្យមើល​ត្រី Lionfish នោះ ពួកគេ​ពិតជា​បានធ្វើ​ការងារ​យ៉ាង​ល្អ​។ ប៉ុន្តែ​នេះ​វា​មាន​ភាគរយ​តិច​ខ្លាំងណាស់​នៅក្នុង​មហាសមុទ្រ​នោះ​។ យើង​ត្រូវការ​អ្វីមួយ​ដែលមាន​ភាពបត់បែន​ខ្លាំង​ថែមទៀត ដែល​អាចធ្វើ​ដំណើរ​បាន​កាន់តែ​ជ្រៅ និង​កាន់តែ​វែង​ថែមទៀត​នោះ​។​

លោក Angle ដែល​នៅពេល​ថ្មីៗ​នេះ​បាន​រកឃើញ​មនុស្ស​យន្ត​នៅក្នុង​ការបម្រើ​បរិស្ថាន (RSE) ជា​អង្គ​ការមិន​យក​កម្រៃ​បង្កើតឡើង​ដើម្បី​ការពារ​មហាសមុទ្រ​នោះ បាន​ស្ថាបនា​នូវ​ម៉ាស៊ី​ន និង​ចាប់​ត្រី Lionfish​។ លោក Angle បាន​និយាយថា អេ​ឡិ​ក​ត្រូ​ដ​ពីរ និង​អនុវត្ត​នូវ​ចរន្ត​មួយ​ធ្វើ​ឲ្យ​ត្រី​វឹក​ស៊ុង និង​ចុះខ្សោយ​។ លោក Angle បន្តថា បន្ទាប់មក​មាន​ម៉ា​ស៊ី​ន​នៅ​ខាងក្រោយ​មនុស្ស​យន្ត​ដែល​បង្កើត​នូវ​ចរន្ត​មួយ​ចូលទៅក្នុង​មនុស្ស​យន្ត ហើយ​វា​ស្រូប​ត្រី​នោះ​ចូលទៅក្នុង​មនុស្ស​យន្ត​នេះ​។​

ឧបករណ៍​នេះ​នៅតែ​ជា​ជំហាន​ដំបូង​នៃ​ការអភិវឌ្ឍ​ប៉ុណ្ណោះ​។ គំរូ​ដើម្បី​ដំបូង​របស់​វា​ដែល​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ អាច​ចាប់​ត្រី Lionfish និង​ដាក់​ត្រី​នេះ​បាន​ប្រហែល​១០​ត្រី​នៅមុន​ពេល​វា​ងើប​មកលើ​ផ្ទៃ​ទឹក​វិញ​នោះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684