ចរាចរណ៍
បឋម៖ រថយន្ដពីរគ្រឿងបុកគ្នានៅចំណោតយាយម៉ៅពេជ្រនិលស្លាប់ និងរបួសច្រើននាក់
នៅមុននេះបន្តិចនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដសណ្ដោងស៊ឺមីរ៉ឺម៉កដឹកថ្មខ្សាច់ បុកជាមួយសាំយ៉ុង១៥កៅអី បណ្ដាលឲ្យមានអ្នករងរបួស និងស្លាប់ច្រើននាក់ ខណៈសមត្ថកិច្ចនគរបាលកំពុងចុះអន្ដរាគមន៍។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១០៣-១០៤ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ បើតាមស្នងការខេត្តកំពង់ស្ពឺ ករណីនេះបណ្ដាលឱ្យមានអ្នករងរបួស និងស្លាប់ តែនៅមិនទាន់បញ្ជាក់ពីតួលេខនៅឡើយទេ។
តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនគរបាលថា រថយន្ដសណ្ដោងសឺម៉ឺរឺម៉ក ក្នុងទិសដៅពីខេត្ដព្រះសីហនុ មករាជធានី ភ្នំពេញ រថយន្តសាំយ៉ុង ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ សមត្ថកិច្ចនគរបាលកំពុងចុះអន្ដរាគមន៍ សម្របសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍នៅទីតាំងកើតហេតុ៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម១ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាកាសយានដ្ឋានចំនួន ០៨ ចុះបញ្ជីនៅកម្ពុជា មាន ៣ កំពុងដាក់ឲ្យដំណើការ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ករុណា ពេជ្រ ហួសចិត្តអ្នក Troll សើចចំអក សេះសមុទ្រ បាញ់ទឹក នៅខេត្តកំពត
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តូតាល់អេនើជី ខួប១០០ឆ្នាំ