Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញបំណងចង់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលមុខ។ បំណងទស្សនកិច្ចទៅមីយ៉ាន់ម៉ានេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចតេជោ និងលោក ប្រធាន NIPPON Foundation នាព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២៣ នៅវិមាន៧មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនេះ លោក យូហេ សាសាកាវ៉ា បានការវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ ធ្លាប់មានបញ្ហាស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ។

លោក យូហេ សាសាកាវ៉ា បានស្នើសុំសម្តេចតេជោ ធ្វើការចែករំលែកនូវរាល់ស្នាដៃ និងបទពិសោធន៍នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យរូបលោកចងក្រងជាឯកសារនៃការដឹកនាំរបស់សម្តេច ដើម្បីឱ្យពួកគាត់បានអានទុកជាមេរៀនសម្រាប់ជីវិតរបស់ពួកគាត់។

ជំនួបនេះ សម្ដេចតេជោ និងលោក យូហេ សាសាកាវ៉ា ក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែង និងទឹកចិត្តរបស់សម្តេចតេជោ ដែលចង់ឱ្យមីយ៉ាន់មារមានស្ថានភាពល្អប្រសើរឡើងវិញ។ ជារួម ភាគីជប៉ុន បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់សម្តេចតេជោ ដែលជាតួអង្គសំខាន់អាចផ្តល់នូវភាពល្អប្រសើរដល់មីយ៉ាន់ម៉ាបាន ដោយសាអ្វីដែលមីយ៉ាន់ម៉ាកំពុងជួបប្រទះនោះ គឺកម្ពុជាធ្លាប់ជួបកន្លងមកហើយ ប៉ុន្តែសម្តេចតេជោ បានប្រែក្លាយបញ្ហាទាំងអស់នោះ មកកាន់សន្តិភាពដ៏ល្អប្រសើរ។

សម្តេចតេជោ និងលោក យូហេ សាសាកាវ៉ា បានឯកភាពគ្នា និងមានបំណងរួមដំណើរជាមួយគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាពេលខាងមុខ ដែលនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ ក្នុងការឯកភាពគ្នា មានបំណងរួមដំណើរគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ា៕   

  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម