Connect with us

ជីវិតកម្សាន្ដ

ឃើញសម្រស់ ហាន់ ជីអ៊ុន ក្មេងខុសវ័យពេក ទស្សនិកជនថានាងលួចកែសម្ផស្ស

បានផុស

នៅ

រូបភាព​របស់អតីតតួ ហាន់ ជីអ៊ុន (Song Hye Kyo) ពេល​ចូលរួម​ព្រឹត្តិការណ៍​ម៉ាក​យីហោ​មួយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ដោយសារ​សម្រស់ក្មេងជាងវ័យ​របស់​នាង គ្រប់គ្នាសឹងមិនជឿថា តារាស្រីរូបនេះមិនកែសម្ផស្សនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្ហាញ​ខ្លួន​ក្នុង​រ៉ូប​ពណ៌​ខៀវ​ឆើតឆាយ ​ជាមួយ​ទម្រង់​មុខ​​ស្រទន់ និង​ស្បែក​ស​ភ្លឺ​ថ្លា តួឯកស្រី​រឿង “The Glory” ត្រូវបានគេសង្ស័យថា បានទៅលួចវះកាត់កែសម្ផស្ស ព្រោះសម្រស់របស់នាងនៅតែក្មេងមិនប្រែប្រួល ហាក់មិនខុសឆ្ងាយពី ២០ឆ្នាំមុនទាល់តែសោះ។

អ្នកនិយមលេងអ៊ីនធឺរណិតមួយចំនួនយល់ថា Song Hye Kyo ពិតជាធ្លាប់វះកាត់ដើម្បីរក្សាសម្រស់ ទាំងដែលការពិតតារាស្រីវ័យ ៤១ឆ្នាំ គ្មានបទពិសោធន៍ឆ្លងកាត់មុខកាំបិតសូម្បីម្ដង។ ជាមួយគ្នានេះ អ្នកគាំទ្ររបស់នាងបានចេញការពារដោយអះអាងថា សម្រស់ក្មេងជាងវ័យរបស់អាយដលពួកគេ​នៅតែស្រស់ស្អាត ក្មេងជាងវ័យ ដោយសារនាងទម្លាប់ហាត់ប្រាណទៀងទាត់ និងកំណត់របបអាហារបានត្រឹមត្រូវ។

យ៉ាងណាមិញ នេះមិនមែនជារឿងប្លែកនោះទេសម្រាប់តារាកូរ៉េដែលប្រិយមិត្តតែងតែឃើញពួកគេនៅក្មេង ស្រស់ស្អាត មិនសមនឹងវ័យ ដូចជា Jun Ji Hyun, Kim Tae Hee, និង Han Hyo Joo ជាដើម ទោះបីអាយុ ៤០ប្លាយ ប៉ុន្តែសម្រស់ដូចយុវវ័យ ២០ប្លាយប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម