Connect with us

សុខភាព

ក្រសួងសុខាភិបាល៖ ការផ្សព្វផ្សាយគ្មានមូលដ្ឋានអាចប៉ះពាល់សេចក្តីថ្លៃថ្នូរអ្នកប្រកបវិជ្ជាជីវៈពិត

បានផុស

នៅ

ក្រសួង​សុខាភិបាលមួយរយៈកន្លងមកនេះ​កត់​សម្គាល់​ឃើញ​ថា មាន​ការ​ផ្សព្វផ្សាយ​ក្នុង​ក្រប​ខណ្ឌ​វិជ្ជាជីវៈ​សុខាភិបាល​របស់​បុគ្គល​មួយ​ចំនួន ដែល​ពុំ​មាន​មូលដ្ឋាន​​វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និង​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល ឬ​គណៈ​វិជ្ជាជីវៈ សុខាភិបាល កំពុង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ក្រុម​សីលធម៌ វិជ្ជាជីវៈ សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ សុខាភិបាល និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឈាន​ទៅ​លុប​បំបាត់​នូវ​សេវា​សុខាភិបាល​ខុសច្បាប់ ​នា​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ ក្រសួងសុខាភិបាល​បាន​ចេញ​មក​អំពាវនាវ​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ឯកជន​ទាំង​ឡាយ ដែល​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល គ្លីនិក មន្ទីរ ពហុ ព្យាបាល ត្រូវ​គោរព​ឲ្យ​បាន​ហ្មត់ចត់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ និង​ច្បាប់​ស្តីពី ការ​គ្រប់គ្រង​អ្នក ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​ជៀសវាង​ការ​ផ្សព្វផ្សាយ​ហួស​​ពី​ការ​​ពិត​ឬ​ បំភ្លៃ​ការ​ពិត។

គណៈ​វិជ្ជាជីវៈ​សុខាភិបាល​នីមួយៗ ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ពាក់ព័ន្ធ ស្រប​តាម​សមត្ថកិច្ច​របស់​ខ្លួន ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ សុខាភិបាល និង​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កិត្តិយស និង សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល។

អាជ្ញាធរ​មូលដ្ឋាន​គ្រប់​រាជធានី-ខេត្ត ត្រូវ​ចូលរួម​ណែនាំ​ទប់ស្កាត់​រាល់​ការ​ផ្តល់​សេវា​សុខាភិបាល​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង​ការ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ក្នុង​ក្រប​ខណ្ឌ​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ពុំ​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ច្បាស់លាស់ បំផ្លើស​ខុស​ពី​ការ​ពិត​ធ្វើ​ឲ្យ​មាន​ការ​យល់ ច្រឡំ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ។

ក្រសួង​សុខាភិបាល​ក៏​​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ចំពោះ​ការ​ចូលរួម​យ៉ាង​យក​ចិត្ត​​ទុកដាក់​របស់​​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ឯកជន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ទប់​ស្កាត់​នូវ​រាល់​ភាព​អសកម្ម​ទាំង​នេះ ដើម្បី​ចៀស​វាង​ឲ្យ​បាន​នូវ​ការ​ប៉ះពាល់​ដល់​សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ​ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម