Connect with us

ព័ត៌មានជាតិ

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយបាញ់ថ្នាំ និងធ្វើជីវៈសុវត្តិភាព ដើម្បីទប់ស្កាត់ជំងឺផ្ដាសាយបក្សី

បានផុស

នៅ

ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយ និងធ្វើជីវ:សុវត្ថិភាពនៅតាមទីផ្សារ និងកន្លែងលក់ដូរសត្វមាន់ទាសាច់ជ្រូក និងនៅតាមកន្លែងសត្វឃាត រោងចិញ្ចឹមសត្វមាន់ទានៅក្នុងក្រុងកំពង់ឆ្នាំង ដោយតម្រូវអោយអ្នកលក់ដូរ អ្នកទិញទាំងអស់ប្រុងប្រយត្ន័ខ្ពស់ក្នុងរដូវភ្ជុំបិណ្ឌ បន្ទាប់ពីមានពលរដ្ឋពីរនាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ក្រឹង សំអាត ប្រធានការរិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខារប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា មន្ត្រីការរិយាល័យផលិតកម្មនិងបុសុព្យាបាលខេត្តបានទទួលនូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលពីករណីឆ្លងពីសត្វមកមនុស្សនូវជំងឺផ្តាសាបក្សីបានធ្វើអោយប្រជាពលរដ្ឋ២នាក់បានស្លាប់នៅឯខេត្តស្វាយរៀង និងខេត្តព្រៃវែង។

ដោយឡែកនៅខេត្តកំពង់ឆ្នាំងនៅមិនទាន់មានជំងឺផ្តាសាយបក្សីនៅឡើយទេ ប៉ុន្តែយោងទៅតាមការណែនាំ និងសេចក្តី​ជូនដំណឹងប្រកាសព័ត៌មានឯកឧត្តមអគ្គក៏ដូចជាមន្ទីរកសិកម្មខេត្តបានអោយការរិយាល័យផលិតិកម្មនិងបសុព្យាបាលខេត្តចុះធ្វើជីវ:សុវត្ថភាព និងធ្វើការផ្សព្វផ្សាយទៅលើអ្នកចិញ្ចឹម និងតាមកន្លែងបោចមាន់ទោះបីមិនច្រើនតែវាក៏ជាផ្នែកមួយនៃប្រភពចម្លងជំងឺដែរ។ ដោយបានចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករយើងថ្ងៃទី១១ ខែតុលានៅតាមស្រុកមាននៅស្រុករលាប្អៀ ស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុកកំពង់ត្រឡាចគីបានធ្វើមួយជំហានហើយ។

លោក ក្រឹង សំអាត បានបញ្ជាក់អោយដឹងទៀតថា នៅថ្ងៃទី១២តុលា នេះបន្ថែមធ្វើនៅក្រុងកំពង់ឆ្នាំងដែលជាទីប្រជុំជនមានអ្នកលក់ច្រើនជាងតាមបណ្តាស្រុកដូចជាផ្សារលើ និងផ្សាក្រោម។ ការិយាល័បានការបិទផ្សព្វផ្សាយនូវខិតបណ្ណនៅតាមដើមឈើ និងបានធ្វើកាទាក់ទងជាមួយលោកគ្រូក៏ដូចជាអាជ្ញាធមូលដ្ឋានដើម្បីធ្វើការផ្សព្វផ្សាយផ្តល់ជូនជាខិតប័ណ្ណផងដែរ។

ដោយឡែកជំហានទី២ លោកប្រធាននឹងអោយមន្ត្រីការរិយាល័យ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគជីវ:សុវត្ថភាពកន្លែងលក់សាច់ស្រស់ សត្វរស់ ដើម្បីអោយមានការប្រុងប្រយត្ន័ខ្ពស់ហើយយើងបានចធ្វើការផ្សព្វផ្សាយ និងចែកខិតបណ្ណផ្ទាល់ជូនដល់អ្នកដែលកំពុងលក់មាន់ដែលបានធ្វើហើយដើម្បីអោយគាត់បានយល់ដូចជាអ្នកលក់ស៊ុតមាន់ និងស៊ុទា ក្នុងនោះយើងបានចែកខិតបណ្ណ និងផ្សព្វផ្សាយដល់បអ្នកចិញ្ចឹមពិសេសយកចិតទុកដាក់តាមដានមាន់របស់យើងបើសិនជាមានកាសង្ស័យសូមបងប្អូនរាយការបន្ទាន់ដល់ពេទ្យសត្វភូមិដែលនៅជិតៗភ្លាមៗដើម្បីងាយធ្វើការអន្តរាគមន៍ជៀសវាងឆ្លងល់មនុស្សហើយនិងធ្វើអោយគ្រោះថ្នាក់ដល់ជីវតមនុស្សហើយទើបយើងបានដឹង៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម