Connect with us

កីឡា

ព្រឹកនេះ ក្រុមកម្ពុជាចេញទៅប៉ាគីស្ថានដើម្បីប្រកួតជើងទី២

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ដំណើរ​ទៅ​ប្រទេស​ប៉ាគីស្ថាន ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៣​ ដែល​ជា​ពេល​វេលា​បុណ្យ​ភ្ជុំ​បិណ្ឌ​ដើម្បី​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ ជើង​ទី​២​ ថ្ងៃ​ទី​១៧​ ខែ​តុលា វគ្គ​ជម្រុះ​ជុំ​ទី​១ ជើង​ឯក​ពិភព​លោកឆ្នាំ​២០២៦ (FIFA World Cup 2026)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជើង​ទី​១ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជ​ធានី​ភ្នំពេញ​ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​គ្រប់​គ្រង​លើ​ការ​ប្រកួត​ស្ទើរ​ទាំង​ស្រុង ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​១​របស់​ប៉ាគីស្ថាន​បាន​ឡើយ។ ថ្វី​បើ​គ្រប់​គ្រង​បាល់​ភាគ​ច្រើន​មែន តែ​​កម្ពុជា​មិន​បាន​បង្កើត​ឱកាស​​គ្រោះ​ថ្នាក់ លើក​បាល់ឆ្វេង-ស្តាំង និង​ស៊ុត​មុខ​ទី​របស់​ប៉ាគីស្ថាន​ទេ។

លទ្ធផល ០-០ កាល​ពី​ជើង​ទី១​ជា​អំណោយ​ផល​របស់​ប៉ាគីស្ថាន​ដែល​មិន​ធ្លាប់​ឈ្នះ​កម្ពុជា​ក្នុង​ស្វែង​រក​ជ័យជម្នះ​លើក​ដំបូង​នៅ​ទឹក​ដី​របស់​ខ្លួន។ ផ្ទុយ​ទៅ​វិញ កម្ពុជា​ត្រូវ​ផ្លាស់​ប្តូរ​ទម្រង់​លេង និង​កីឡាករ​​ឲ្យ​បាន​ច្រើន​ ទើប​អាច​មាន​លទ្ធផល​ប្រែ​ប្រួល។ បើ​រក្សា​ដូច​ទម្រង់​លេង​កាល​ជើង​ទី១​គឺ​នឹង​យ៉ាប់​របស់​ប៉ាគីស្ថាន។

ចំណុច​ខ្សោយ​ធំ​បំផុត​របស់​កម្ពុជា​គឺ​​ការ​លេង​នៅ​តំបន់​ជួរ​មុខ​ទាំង​បម្រើ និងប្រយុទ្ធ​ដែល​​គ្មាន​ប្រសិទ្ធភាព​។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ Privat អាច​នឹង​ជួយ​កម្ពុជា​ ប្រសិន​បើ​រូប​គេ​អាច​លេង​នៅ​ជើង​ទី​២។

ប្រសិន​ម្ចាស់​ផ្ទះ​ប៉ាគីស្ថាន​ព្យាយាម​លេង​បុក​ខុស​ប្លែក​ពី​ការ​លេង​នៅ​ទឹក​ដី​កម្ពុជា នោះ​កម្ពុជា​នឹង​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​ជើង​ទី​២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម