Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអចលនទ្រព្យ ចិន Country Garden ដល់ថ្ងៃសងបំណុល ខណៈហានិភ័យ​បរាជ័យ​មានកាន់តែខ្ពស់

បានផុស

នៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អលនទ្រព្យ Country Garden អាចត្រូវបានបរាជ័យក្នុងការទូទាត់សងបំណុលក្រៅប្រទេស​ ប្រសិនបើក្រុមហ៊ុនខកខានសងបំណុលគូប៉ុង ១៥ លានដុល្លារ នៅថ្ងៃទី១៧ ខែតុលានេះ ដែលជាការបញ្ចប់នៃរយៈពេលអនុគ្រោះរយៈពេល ៣០ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានព្រមានរួចមកហើយថា ក្រុមហ៊ុនប្រហែលជាមិនអាចទូទាត់សងបំណុលនៅក្រៅប្រទេសទាំងអស់បាននោះទេ ហើយប្រសិនបើក្រុមហ៊ុនបរាជ័យក្នុងការសងប័ណ្ណបំណុលនៅថ្ងៃអង្គារនេះ នោះនឹងក្លាយទៅជាជនរងគ្រោះចុងក្រោយក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនរបស់ចិន ដែលបានបរាជ័យសងបំណុលរបស់ពួកគេ ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden ធ្លាប់បានចៀសផុតពីការបរាជ័យ​ម្តងរួចមកហើយ​កាលពីខែកញ្ញា​ បន្ទាប់ពីបានទូទាត់សងប័ណ្ណបំណុលចំនួន ២២.៥ លានដុល្លារ ។

ទាក់ទិនទៅនឹង ការរកប្រាក់សងបំណុលនេះដែរ ស្ថាបនិកនៃក្រុមហ៊ុន Country Garden បានផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដោយមិនគិតការប្រាក់ចំនួន ៣០០ លានដុល្លារអាមេរិក ហើយថែមទាំងព្យាយាមលក់យន្តហោះផងដែរដើម្បីរៃអង្គាសប្រាក់ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យយក្សចិន រួនទាំងក្រុមហ៊ុន Evergrande និង Country Garden បានរងគ្រោះដោយបញ្ហាបំណុលវ័ណ្ឌក​ដែលប៉ះពាល់ដល់ទំនុកចិត្តយ៉ាងខ្លាំងរបស់អតិថិជន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម