ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ដល់ជំនួយសន្តិសុខដល់ អ៊ីស្រាអែល យកទៅកម្ចាត់ក្រុមហាម៉ាស់ មិនមែនឲ្យសម្លាប់ជនស៊ីវិលស្លូតត្រង់ទេ
ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងផ្តល់ប្រព័ន្ធការពារសន្តិសុខដល់អ៊ីស្រាអែល ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធហាម៉ាស់ ហើយនោះមិនមែនមានន័យថា ឲ្យប្រើដើម្បីសម្លាប់ជនស៊ីវិលស្លូតត្រង់នៅប៉ាឡេស្ទីននោះទេ ។
លោកស្រី Sabrina Singh អនុរដ្ឋលេខាធិការរងនៃក្រសួងការពារជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងពិតជាផ្តល់ឲ្យអ៊ីស្រាអែលនូវប្រព័ន្ធការពារសន្តិសុខប្រាកដមែនសម្រាប់យកទៅប្រើប្រាស់ដើម្បីកម្ចាត់ និងបណ្ដេញក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា មិនមែនឲ្យប្រើដើម្បីសម្លាប់ជនស៊ីវិលស្លូតត្រង់នោះទេ” ។
ស្របពេលជាមួយគ្នានេះ ការលើកឡើងរបស់លោកស្រីបានធ្វើឡើងជាការឆ្លើយតបនឹងសំណួរអំពីរបាយការណ៍នៃការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Al-Ahli Arabi Baptist ក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃទី១៧ ខែតុលាដែលបណ្ដាលឲ្យមនុស្ស ៥០០ នាក់បាត់បង់ជីវិត ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី Singh បញ្ជាក់ថា “ខ្ញុំដឹងអំពីរបាយការណ៍នេះ ប៉ុន្តែខ្ញុំមិនមានអ្វីបន្ថែមលើបញ្ហានេះនោះទេ ។ យើងជឿជាក់ថា ជំនួយការពារសន្តិសុខដែលពួកគេកំពុងប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា គឺត្រឹមត្រូវក្នុងការកំណត់គោលដៅលើក្រុមហាម៉ាស់ ប៉ុន្តែក្នុងនោះក៏បានចំដល់ជនស៊ីវិលផងដែរ” ។
ស្របពេលជាមួយគ្នានេះ លោកស្រី Singh បានកត់សម្គាល់ទៀតថា មន្ត្រីអាមេរិកនៅតែបន្តទំនាក់ទំនងរបស់ពួកគេជាមួយអ៊ីស្រាអែល ដើម្បីធានាថា ជនស៊ីវិលនៅតំបន់ហ្គាហ្សាមានអ្វីគ្រប់យ៉ាងតាមដែលពួកគេត្រូវការ និងអាចត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១១ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ៣,៥០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជិត ១១,០០០ នាក់បានរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត