Connect with us

កីឡា

សហព័ន្ធបាល់ទាត់កម្ពុជាច្រានចោលដំណឹងពាក់ព័ន្ធលោក Park ជាមួយក្រុមជម្រើសជាតិ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជាបានបដិសោធទាំងស្រុង​ពីដំណឹងចចាមអារាម​ពាក់ព័ន្ធ​នឹង​គ្រូបង្វឹក​ជន​ជាតិ​កូរ៉េខាងត្បូង លោក Park Hang-Seo ដែល​នឹង​មក​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​បរាជ័យ​ត្រឹម​វគ្គជម្រុះជុំទី១ ក្នុងពានរង្វាន់ World Cup ឆ្នាំ២០២៦ មានអ្នកគាំទ្រជាច្រើន​មិនសប្បាយចិត្ត​នឹង​ការដឹកនាំរបស់លោកគ្រូ Félix Dalmás។ ក្នុងនោះក៏មានព័ត៍មាន​ខ្លះ​​បាន​ចុះផ្សាយថា សហព័ន្ធបាល់ទាត់កម្ពុជាកំពុង​ពិភាក្សា​ជាមួយលោក Park ដើម្បីមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ខណៈបច្ចុប្បន្ន​លោកពុំទាន់ដឹកនាំក្រុមណា​ឡើយ ចាប់​តាំង​ពី​មិន​បន្តកិច្ចសន្យា​ជា​មួយ​ក្រុម​ជម្រើសជាតិវៀតណាម កាលពីខែមករា ឆ្នាំ២០២៣។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបដិសោធទាំង​ស្រុង​នូវព័ត៍មានចចាមអារាម​នេះ។

បច្ចុប្បន្ន សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជាមិនទាន់ប្រកាស​ដំណឹង​អ្វីជាផ្លូវការទេ ដូច្នេះលោក Félix Dalmás នៅតែបន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា​ដដែល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម