Connect with us

ព័ត៌មានជាតិ

សាលារៀន ៦ នៅភ្នំពេញផ្អាកការសិក្សាដោយសារទឹកជំនន់

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅថ្ងៃទី ២៣ ខែតុលានេះថា ជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងព្រែកត្នោតបានបណ្តាលឱ្យសាលារៀនចំនួន ៦ ទទួលរងជន់លិច និងត្រូវបានផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្នរហូតដល់ទឹកស្រក។

លោកប្រធានមន្ទីរអប់រំបានបន្តថា ក្នុងចំណោមសាលារៀនេះជន់លិចចំនួន ៦ ក្នុងនោះមានសាលាចំនួន ៥ រងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត និង១សាលារងគ្រោះដោយជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរបានបន្តទៀតថា នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានចាប់ផ្តើមស្រកចុះបណ្តើរៗហើយសាលាចំនួន៥ស្ថិតនៅតាមបណ្តោយស្ទឹងព្រែកត្នោតដែលទទួលរងការជន់លិចរយៈកាលកន្លងមក កំពស់ទឹកបានស្រកចុះជាបណ្តើរៗរួមមានវិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹសបានស្រក 0.2m​សាលា​បឋមសិក្សា សម្ដេចហ៊ុនសែនស្ពានថ្មបានស្រក់0.5m និងបានផុតពីផ្ទៃអគារអស់ហើយ នៅសល់តែទីធ្លាសាលាសាលា​បឋមសិក្សាសម្ដេចហ៊ុនសែន.វត្តព្រែកជ្រៃបានស្រក់ 0.4m សាលាបឋមសិក្សាក្រាំងពង្រ បានស្រកជិតអស់ពីទីធ្លានិងសាលាបឋមសិក្សាវត្តហារ បានស្រកអស់ពីអគារសិក្សា នៅតែទីធ្លាសាលា។

លោកប្រធានមន្ទីរបានបន្តថាចំណែកវិទ្យាល័យព្រែកឯង ស្ថិតក្នុងខណ្ឌច្បារអំពៅជំនន់ទឹកភ្លៀង នៅបន្តជន់លិចទីធ្លាសាលា និងថ្នាក់រៀនមួយចំនួនដដែល ដោយមូលហេតុ ភ្លៀងបានធ្លាក់បន្ថែមមទៀតនៅយប់ថ្ងៃទី២១តុលាឆ្នាំ២០២៣។

លោកប្រធានមន្ទីរបានបញ្ជាក់ថាតាមការវាយតម្លៃរបស់គណ:នាយក និងអាជ្ញាធរមូលដ្ឋានក្នុងករណីមិនមានភ្លៀងធ្លាក់បន្ថែមទៀត និងទឹកស្ទឹកព្រែកត្នោតបន្តស្រកចុះ សាលាដែលបានទទួលរងផលប៉ះពាល់ពីការជន់លិចទឹក និងស្រកអស់ហើយសិស្សានុសិស្សអាចបានចូលរៀនជាធម្មតាឡើងវិញនៅចន្លោះថ្ងៃទី ២៤-២៥ខែតុលា ឆ្នាំ២០២៣នេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ វិនាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៧ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ១៨ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម