Connect with us

ព័ត៌មានជាតិ

លោក​ ស សុខា ផ្ដល់អាហារូបករណ៍ ៤០០ កន្លែង ខណៈ​ខេត្ត​ចំនួន ៣ មានអាទិភាព​ខ្ពស់

បានផុស

នៅ

លោក ស សុខា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ចំនួន ៤០០ កន្លែង សម្រាប់ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់​បរិញ្ញាបត្ររង​នៅវិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មីនៅ​ក្នុង​ឆ្នាំ​សិក្សា​​២០២៣-២០២៤​។ ​ក្នុង​នោះមាន​ថ្នាក់​បរិញ្ញាបត្ររង-ថ្នាក់​បរិញ្ញាបត្រ ចំនួន ៣០០ កន្លែង និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ចំនួន ១០០ កន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាហារូបករណ៍​ទាំង ៤០០​ កន្លែង​នឹង​ផ្តល់​សម្រាប់​​សិស្ស-និស្សិត​​ទូទាំង​ប្រទេស ប៉ុន្តែ​នឹង​ផ្តល់​អាទិភាព​​ពិសេស​​សម្រាប់​សិស្ស-និស្សិត​មក​ពីខេត្ត​ព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។

I.លក្ខខណ្ឌ​សម្រាប់​សិស្សនិស្សិត​​ដាក់​ពាក្យ​ស្នើសុំ

ផ្ដល់​ជូន​សិស្ស-និស្សិត​ទូទាំង​ប្រទេស និង​ពី​ខេត្ត​ព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ (ទទួល​បាន​អាទិភាព) ក៏​ដូច​ជា​សិស្ស-និស្សិត​ធ្លាប់​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម ឬ មាន​ជីវភាព​ខ្វះ​ខាត (ទទួល​បាន​អាទិភាព) ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​លិខិត​បញ្ជាក់។ ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ ប្រវត្តិ​រូប​សង្ខេប សលាកបត្រ​ឯកត្តជន និង​ត្រូវ​បំពេញ​កិច្ចសន្យា​ខិតខំ​រៀន​សូត្រ និង​គោរព​តាម​វិធាន​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ក្រុម​ការងារ។

II. លក្ខខណ្ឌ​ជ្រើសរើស​កម្រិត​សិក្សា

សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​​ខ្ពស់ ត្រូវ​មាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ។ ចំពោះ​ថ្នាក់​បរិញ្ញាបត្រ ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​សម​មូល និង​ថ្នាក់​បរិញ្ញាបត្រ​រង ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​ធ្លាប់​មធ្យម​សិក្សា​ទុតិយភូមិ។

III. ជំនាញ​សិក្សា​

. ថ្នាក់​បរិញ្ញាបត្រ​​ជាន់ខ្ពស់ មាន​ជំនាញ​ វិទ្យាសាស្ត្រ​អប់រំ និង​រដ្ឋបាល​សាធារណៈ។

២.ថ្នាក់​បរិញ្ញាបត្រ​រង-ថ្នាក់​បរិញ្ញាបត្រ មាន​ជំនាញ​ គណនេយ្យ, ធនាគារ និង​ហិរញ្ញវត្ថុ, សេដ្ឋកិច្ច, ទីផ្សារ, គ្រប់គ្រង​, អក្សរសាស្ត្រ​អង់គ្លេស, វិទ្យាសាស្ត្រ​កុំព្យូទ័រ, នីតិសាស្ត្រ និង​រដ្ឋបាល​សាធារណៈ។

IV. ការ​ដាក់​ពាក្យ​ស្នើ​សុំ

សិស្ស-និស្សិត អាច​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​​នៅ​ទីស្នាក់ការ​អាហារូបករណ៍​របស់​លោក​ ស សុខា និង​តាម​រយៈ Google Form។​ ការ​ទទួល​ពាក្យ​អាហារូបករណ៍​ចាប់​​ពីថ្ងៃ​ផ្សាយ​ដំណឹង​នេះរហូត​ដល់​​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៤ សម្រាប់​ការ​ចូល​រៀន​លើក​ទី​១ និង​បន្ត​ទទួល​ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម