Connect with us

កីឡា

ខ្សែប្រយុទ្ធ​ដ៏គ្រោះថ្នាក់របស់ Macarthur ត្រៀមប៉ះភ្នំពេញក្រោនធ្លាប់ឈ្នះជើង​ឯក Ligue 1

បានផុស

នៅ

ក្លិបអូស្ត្រាលី Macarthur FC ត្រូវធ្វើដំណើរមកកាន់​ទឹក​ដីកម្ពុជា ដើម្បី​ប្រកួតជា​មួយ​ក្លិបភ្នំពេញក្រោនក្នុងពានរង្វាន់ AFC Cup នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Macarthur ប្រើ​ប្រាស់​កីឡាករក្នុងស្រុកច្រើន ប៉ុន្តែ​​ក៏​មាន​​កីឡាករបរទេស​៣រូប​​ដែរ​គឺខ្សែបម្រើ​ម៉ិកស៊ិកកីឡាករ Ulises Dávila, អ្នកចាំទី​ប៉ូឡូញកីឡាករ Filip Kurto និងខ្សែប្រយុទ្ធ​បារាំងកីឡាករ Valère Germain។

ខ្សែប្រយុទ្ធ Valère Germain ជាកីឡាករដ៏គ្រោះថ្នាក់​ដែល​​​មាន​​បទពិសោធលេងនៅលីគកំពូលបារាំងរយៈពេល​១៣​ឆ្នាំ​ និងធ្លាប់ឈ្នះជើងឯកលីគកំពូលបារាំង១លើកផងដែរ។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នា Germain ចន្លោះ​ឆ្នាំ២០១០-២០១៧ ជា​សមាជិក​ក្រុម​ធំរបស់ក្លិប AS Monaco ដោយបង្ហាញខ្លួន១៥៩លើក និងស៊ុតបញ្ចូលទី៤១គ្រាប់ ជួយឲ្យក្លិប Monaco ឈ្នះពានរង្វាន់ Ligue 1 ក្នុងរដូវកាល ២០១៦-២០១៧។ ឆ្នាំ២០១៥-២០១៦ កីឡាកររូប​គេ​​លេង​នៅ​ក្លិប Nice ក្នុងលក្ខខណ្ឌ​ខ្ចីជើង ដោយបង្ហាញខ្លួនបាន៣៨ប្រកួតស៊ុតបញ្ចូលទី១៤គ្រាប់​។

ឆ្នាំ២០១៧ដល់២០២១ កីឡាករ Germain បានផ្លាស់ទៅកាន់ក្លិប Marseille ដោយបង្ហាញខ្លួនបាន១២០លើក និងស៊ុតបញ្ចូលទី២២គ្រាប់។ ឆ្នាំ២០២១-២០២៣ រូប​គេ​បានផ្ទេរទៅ​ Montpellier ដោយ​បង្ហាញខ្លួនបាន៦៥លើក និងស៊ុតបញ្ចូលទី៦គ្រាប់។

ក្នុងខែកក្ដដា ឆ្នាំ២០២៣ កីឡាករ Germain បានផ្លាស់មកចូលរួមជាមួយក្លិប Macarthur FC ​របស់​ប្រទេស​អូស្ត្រាលី ដោយ​ទើប​បង្ហាញខ្លួន​លើ​ទី​លាន​​បាន១៥១នាទីក្នុងពានរង្វាន់ AFC Cup ស៊ុតបញ្ចូលទី៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម២លើក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម