ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ឡើង​ភ្នំ​ល្បីឈ្មោះ​របស់​ស្វី​ស Steck បាន​ស្លាប់​លើ​ភ្នំ Everest

ការិយាល័យ​ទេសចរណ៍​របស់​ប្រទេស​នេ​ប៉ាល់​បាន​និយាយថា អ្នក​ឡើង​ភ្នំ​សញ្ជាតិ​ស្វ៊ី​ស Ueli Steck បាន​ស្លាប់​ខណៈពេល​ត្រៀម​ឡើង​ភ្នំ Everest ។​

លោក Steck ដែល​ត្រូវបាន​គេ​ស្គាល់​ថា “Swiss Machine” បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​មួយ​ខណៈពេល​កំពុង​ស៊ាំ​ទៅនឹង​អាកាសធាតុ​ថ្មី​សម្រាប់​ការប៉ុនប៉ង​មួយ​នៅលើ​ភ្នំ​នេះ​ដោយ​គ្មាន​អុកស៊ីសែន​តាមផ្លូវ​ថ្មី​។​

បុរស​វ័យ​៤០​ឆ្នាំ​រូបនេះ​បានឈ្នះ​ពានរង្វាន់​ជាច្រើន​ និង​ត្រូវបាន​គេ​ស្គាល់​សម្រាប់​ការឡើង​ភ្នំ​យ៉ាង​ឆាប់រហ័ស​របស់គាត់​។ សព​របស់គាត់​ត្រូវ​បានឃើញ​នៅ​ជើងភ្នំ Nupste បន្ទាប់ពី​គាត់​ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នក​ឡើង​ភ្នំ​ឯទៀត​។​

ប្រធាន​សមាគម​អ្នក​ឡើង​ភ្នំ​នេ​ប៉ាល់ Ang Tsering បាន​ប្រាប់ AFP ថា “​គាត់​មាន​គ្រោះថ្នាក់​នៅលើ​ភ្នំ Nuptse ។ វា​ហាក់ដូចជា​គាត់​បាន​រអិលដួល​”​។​

លោក Steck កំពុង​ត្រៀម​ឡើង​ភ្នំ Everest ដោយ​ប្រើប្រាស់​ផ្លូវ West Ridge ដែលជា​ផ្លូវ​មួយ​បណ្តាល​ឲ្យ​មានការ​ស្លាប់​មនុស្ស​ច្រើនជាង​ផ្លូវ​ធម្មតា​។​

វា​ត្រូវបាន​គេ​ជឿថា គាត់​នៅតែ​ម្នាក់ឯង​កាលពី​ថ្ងៃអាទិត្យ​ដោយសារតែ​ដៃគូ​របស់គាត់​មាន​របួស​ធ្ងន់ធ្ងរ​។​

អ្នក​ឡើង​ភ្នំ​រូបនេះ​បាន​ឈានដល់​កំពូលភ្នំ Everest ដោយ​គ្មាន​អុកស៊ីសែន​នៅក្នុង​ឆ្នាំ​២០១២​ហើយ​នៅក្នុង​ឆ្នាំ​២០១៥​បាន​ឡើងដល់​កំពូលភ្នំ​អាល់​ផែន​ទាំងអស់​៨២​ក្នុង​រយៈពេល​៦២​ថ្ងៃ​។​

លោក Steck បាន​វិលត្រឡប់​ទៅ​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក​មួយ​នេះ​វិញ​ក្នុង​រយៈពេល​បួន​ឆ្នាំក្រោយ​។​

កាលពី​ឆ្នាំមុន លោក Steck និង​អ្នក​ឡើង​ភ្នំ​រួមគ្នា​ឈ្មោះ David Goettler បាន​រកឃើញ​សាកសព​របស់​អ្នក​ឡើង​ភ្នំ​ជនជាតិ​អាមេរិក​ពីរ​នាក់​នៅ​ទី​បេ​។​

អ្នក​ឡើង​ភ្នំ​ជើងចាស់​សញ្ជាតិ​អង់គ្លេស Sir Chris Bonington បាន​ឧទ្ទិស​ដល់​លោក Steck ដោយបាន​ចាត់ទុក​គាត់​ថា​ជា “​អ្នក​ឡើង​ភ្នំ​អស្ចារ្យ​ជាងគេ​បំផុត​”៕ BBC



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684