Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូ ថា រុស្ស៊ី មានគ្រាប់បាញ់លើ អ៊ុយក្រែន រយៈពេល ១ ឆ្នាំទៀត

បានផុស

នៅ

ប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាសម្ងាត់របស់ប្រទេសអេស្តូនីលោក Ants Kiviselg បានលើកឡើងកាលពីថ្ងៃអង្គារថា បច្ចុប្បន្ននេះ រុស្ស៊ីនៅតែមានគ្រាប់កាំភ្លើងធំប្រមាណ ៤ លានគ្រាប់ទៀតសម្រាប់ទុកបាញ់ក្នុងប្រតិបត្តិការសឹកលើប្រទេសអ៊ុយក្រែន ។

លោក Ants Kiviselg

លោក Kiviselg បាននិយាយថា បើរាប់តែគ្រាប់កាំភ្លើងធំនេះ រុស្ស៊ីអាចបន្តសង្រ្គាមបានរយៈពេលរហូតទៅដល់ ១ ឆ្នាំទៀត ខណៈផ្អែកលើការប៉ាន់ស្មានដោយប្រព័ន្ធផ្សព្វផ្សាយអេស្តូនីបានឲ្យដឹងថា សង្គ្រាមបច្ចុប្បន្ននេះ រុស្ស៊ីបាញ់ ១ ម៉ឺនគ្រាប់ក្នុងមួយថ្ងៃលើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន ។

ប្រធានយោធាសម្ងាត់រូបនេះបញ្ជាក់ថា ក្នុងនោះរុស្ស៊ីក៏ទទួលបានគ្រាប់កាំភ្លើងដែលត្រូវបានផ្គត់ផ្គង់បន្ថែមពីប្រទេសកូរ៉េខាងជើងប្រហែល ៣០ ម៉ឺនគ្រាប់ផងដែរ ហើយចំនួននេះប្រហែលជាគ្រប់គ្រាន់ដើម្បីប្រើប្រាស់បានប្រហែល ១ ខែ ខណៈការ​ផ្ដល់គ្រាប់កាំភ្លើងពីសំណាក់កូរ៉េខាងជើងបង្ហាញថា រុស្ស៊ីមានគម្រោងបន្តការលុកលុយខ្លាំងដៃបន្ថែមទៀតទៅលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kiviselg សង្កត់ធ្ងន់ថា កងកម្លាំងរុស្ស៊ីនៅតែមានសមត្ថភាពខ្លាំងក្លាក្នុងការប្រយុទ្ធ ហើយក៏អាចនឹងកែនទាហានជាប់កិច្ចសន្យា និងអ្នកស្ម័គ្រចិត្តបន្ថែមទៀតដើម្បីពង្រឹងកម្លាំងប្រយុទ្ធនៅតំបន់ជួរមុខផងដែរ ជាពិសេសគឺការកម្ចាត់កម្លាំងទ័ពអ៊ុយក្រែននៅក្នុងប្រតិបត្តិការសឹក មុនពេលឈានដល់រដូវរងាដែលធ្វើឲ្យស្ថានភាពដីសើម និងមានភក់ បង្កការលំបាកដល់ការចល័តរថពាសដែក ។

គួរបញ្ជាក់ថា អេស្តូនីដែលជាប្រទេសសមាជិកអង្គការណាតូ និងមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ីផងដែរនោះ បានបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅតំបន់ព្រំដែន ចាប់តាំងផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈរដ្ឋាភិបាលតែងតែបញ្ចេញរបាយការណ៍ជាប្រចាំស្ដីពីស្ថានភាពសង្គ្រាមមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែក៏ដោយសារ អ៊ីស្រាអែល ជាអ្នកបង្កហេតុមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម