ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វ​ស្វា​ឪ​ albino orangutan ដ៏​កម្រ​មាន ​ត្រូវ​បាន​ជួយសង្គ្រោះ​នៅ​លើ​កោះ Borneo ​

សត្វ​ស្វា​ឪ Albino orangutan មួយ​ក្បាល​ដ៏​កម្រ​មាន ​ត្រូវបាន​ជួយសង្គ្រោះ​នៅលើ​កោះ Borneo ដែល​ស្ថិតនៅ​ក្នុងប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​នៅ​ទីនោះ​អ្នកភូមិ​កំពុងតែ​ដាក់​សត្វ​ស្វា​ឪ ដែលមាន​រោម​ពណ៌​ស​ភ្នែក​ពណ៌​ខៀវ​នោះ ​នៅក្នុង​ទ្រុង​មួយ​។​

ក្រុម​ការពារ​សត្វព្រៃ​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​អង្គារ ​ទី​០២ ខែឧសភា​។​

នៅ​ក្នុង​ការ​រក​ឃើញ​អ​ប្រក្រតី​បំផុត​យ៉ាង​នេះ​ អាជ្ញាធរ​បាន​ប្រទះឃើញ​សត្វ​ស្វា​ឪ​ភេទ​ញី ដែល​តាម​ការប៉ាន់​ស្មាន​អាចមាន​អាយុ​ ៥​ឆ្នាំ​ទៅហើយ នៅក្នុង​ភូមិ​ដ៏​ដាច់ស្រយាល​មួយ​ស្ថិតនៅ​ក្នុងស្រុក Kapuas Hulu​។​
​ ​
អង្គការ​មូលនិធិ BOSF (The Borneo Orangutan Survival Foundation) ដែល​ទទួលបន្ទុក​គ្រប់គ្រង​ប្រភេទ​សត្វ​ស្វា​ឪ​ដែល​ស្ថិតនៅក្នុង​គ្រោះថ្នាក់​នោះ ជឿថា នេះ​គឺជា​សត្វ​ស្វា​ឪ​ពូជ Albino ហើយ​ដែល​តាមរយៈ​អង្គការ​នេះ​បាន​ទាំង​លើកឡើងថា វា​មាន​ប្រវត្តិកាល​តាំងពី​២៥​ឆ្នាំមុន ដែល​វា​គឺជា​ប្រភេទ​ស្វា​ឪ orangutan នោះ​មែនហើយ​។​

ដោយឡែក​សត្វ​ស្វា​ឪ orangutan ដែល​ស្ថិតនៅលើ​កោះ Borneo ធម្មតា​វិញ ពួកវា​មាន​រោម​ស្ទើរ​ក្រហម​ស្ទើរ​ត្នោត​ទៅវិញ​ទេ​។​

អ្នកភូមិ​បាន​និយាយថា គេ​បាន​ចាប់​សត្វ​ស្វា​ឪ​នេះ​មក ហើយ​ពុំទាន់​បានដាក់​ឈ្មោះ​ឲ្យ​វា​នៅឡើយ​ទេ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមកនេះ​។ រីឯ​អាជ្ញាធរ​វិញ​ក៏បាន​ទៅ​សង្គ្រោះ​សត្វ​ស្វា​ឪ​នេះ​រយៈពេល​២​ថ្ងៃ បន្ទាប់មកទៀត​។​

រូបភាព​ទាំងឡាយ​បានបង្ហាញ​ឲ្យ​ឃើញ​ឈាម​ស្ងួត​ដែល​ចេញពី​រន្ធ​ច្រមុះ​របស់​វា ដោយ​អង្គការ​មូលនិធិ​និយាយថា វា​ជា​ករណី​រងរបួស​ពេលដែល​សត្វ​ស្វា​ឪ​នោះ ប្រយុទ្ធ​តតាំង​ជាមួយនឹង​អ្នកភូមិ​ដើម្បី​រត់គេចខ្លួន​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684