ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកទេសចរ ​រង​ការវាយប្រហារ​ដោយ​សត្វ “បង្គួយយក្ស” នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

មាន​បុរស​ម្នាក់ រង​ការវាយប្រហារ​ដោយសារ​សត្វ Komodo Dragon (បង្គួយយក្ស) មួយ​ក្បាល​នៅ​តំបន់ West Manggarai ក្នុង​ខេត្ត East Nusa Tenggara ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​០៣ ខែឧសភា កន្លងទៅនេះ​។​

​បុរស​នោះ​ត្រូវបាន​គេ​ជឿថា ជា​អ្នកទេសចរ​ម្នាក់ ដែល​ស្ថិតនៅក្នុង​តំបន់​នោះ ដើម្បី​ទៅ​ទស្សនា​ឧទ្យាន The Komodo National Park ។ នេះ​ជាការ​លើកយក​មក​និយាយប្រាប់​ដល់​កាសែត The Jakarta Post ដោយ​មន្ត្រី​ឧទ្យាន​ឈ្មោះ​លោក Sudiyono ។​
​ ​
បុរស​នោះបាន​ដើរចូល​កាន់តែ​កៀក​ ទៅនឹង​សត្វ​កំណាច​នេះ​ប៉ុន្មាន​ក្បាល ដែល​កំពុងតែ​ស៊ី​ចំណី ហើយ​បាន​ព្យាយាម​ថត​យក​រូបភាព បើទោះជា​មានការ​ព្រ​មាន​រួចហើយ ពី​អ្នកស្រុក​យ៉ាងណាក្តី​។ នេះ​ជាការ​លើកយក​មក​និយាយ​ដោយ​លោក Sudiyono ។​

​ការវាយប្រហារ​បា​នប​ណ្តា​ល​ឲ្យ​បុរស​នោះ ​ហូរឈាម​សស្រាក់​នៅត្រង់​ជើង​ខាងឆ្វេង ដែលត្រូវបានបង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​
​ ​
គាត់​ត្រូវបានទទួលការ​ព្យាបាល​ នៅឯ​មជ្ឈមណ្ឌល​ព្យាបាល​មួយកន្លែង​នៅ​ជិត​នោះ មុនពេល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ធំ Siloam General Hospital តាម​ទូក ធុន​ល្បឿន​លឿន​របស់​យោធា​មួយគ្រឿង​។​

​កាសែត The Jakarta Post បានដឹងពី​អត្តសញ្ញាណ​បុរស​ដែល​រងរបួស​នោះ ថាគឺជា​អ្នកទេសចរ​អាយុ​ ៥០​ឆ្នាំ មកពី​ប្រទេស​សិង្ហ​បុរី ដោយមាន​ឈ្មោះ Lon Lee Alle ប៉ុន្តែ​បើតាម​ការ​បង្ហោះ​នៅលើ​ហ្វេ​សបុ​កដោយ​ Boat Charter Komodo វិញ និយាយថា បុរស​នោះ មកពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ទៅវិញ​ទេ​។​
​ ​
លោក Sudiyono បាន​និយាយថា នេះ​គឺជា​ឧប្បត្តិហេតុ​លើកទីមួយ​ហើយ ដែលមាន​មនុស្ស​រង​ការ​ខាំ​ដោយ​សត្វ Komodo Dragon ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​៕ CNA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684